ជាតិ
អគ្គិសនី​កម្ពុជា ផ្អាក​ចរន្ត​ភ្លើង​បណ្តោះអាសន្ន​ក្នុង​សង្កាត់​មួយចំនួន​នៅ​ភ្នំពេញ រយៈពេល​៤​ថ្ងៃ​
27, Dec 2018 , 7:59 am        
រូបភាព
រូបភាព បានពីEDC
រូបភាព បានពីEDC
​ភ្នំពេញ​៖ តំបន់​ភ្លើង​ក្នុង​សង្កាត់​មួយចំនួន នៅ​ក្រុងភ្នំពេញ  ត្រូវបាន​អគ្គិសនី​កម្ពុជា​(EDC)​ផ្អាក​ចរន្ត​ភ្លើង​៤​ថ្ងៃ​។ ការផ្អាក​នេះ គឺធ្វើឡើង​ចាប់ពី​ថ្ងៃទី ថ្ងៃទី​២៧-៣០​ធ្នូ ដើម្បី​ជួសជុល និង​ផ្លាស់ប្តូរ​ដំឡើង​បរិក្ខារ លើ​គន្លង​ខ្សែបណ្តាញ​ថ្មី ក្នុងការ​បង្កលក្ខណៈ​ដ​ល់​ការដ្ឋាន​ពង្រីក​ផ្លូវ​។



​យោងតាម​សេចក្តីជូនដំណឹង​ថ្មី​របស់​EDC តំបន់​ភ្លើង​ដែល​ត្រូវ​ផ្អាក នៅ​ថ្ងៃទី​២៧​ធ្នូ ស្ថិត​តំបន់​ភ្លើង​លេខ​PT៩៦៥ ក្នុង​សង្កាត់​ទន្លេបាសាក់ ,​តំបន់​ភ្លើង​លេខ​P៤៣៣, P១៩០៦ ក្នុង​សង្កាត់​សំរោងក្រោម និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​កំបូល  សង្កាត់​ស្នោរ សង្កាត់​ព្រែកប្រា សង្កាត់​ព្រែក​ថ្មី សង្កាត់​ព្រែក​ឯង និង​សង្កាត់​ក្បាលកោះ​។ 
 
​ចំណែក​ចរន្ត​ភ្លើង​នៅ​តំបន់​លេខ ប​.​ត​០២៧ ក្នុង​សង្កាត់​ស្រះចក​, តំបន់​ភ្លើង​លេខ​P៧៨៦, P៩៣៤, P១៦០៨ និង​តំបន់​ភ្លើង​ផ្សេងៗ ក្នុង​សង្កាត់​កន្ទោក  រួមទាំង​តំបន់​ភើ្ល​ង​មួយចំនួន​ក្នុង​សង្កាត់​កា​កាប​ទី​១-​ទី​២ សង្កាត់​ចោមចៅ​ទី​៣ សង្កាត់​កំបូល និង​សង្កាត់​បឹងទំពន់​ទី​១-​ទី​២ នឹងត្រូវ​ផ្អាក​នៅ​ថ្ងៃទី​២៨ ធ្នូ​។  
 
​សេចក្តីជូនដំណឹង​បន្ថែមថា តំបន់​ភ្លើង​លេខ​P២២៧៣ ក្នុង​សង្កាត់​ចោមចៅ តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ព្រែកលៀប សង្កាត់​ព្រែក​តាសេក និង​តំបន់​ភ្លើង​មួយចំនួន​ក្នុង​សង្កាត់​ដង្កោ ត្រូវ​ផ្អាក​ភ្លើង​នៅ​ថ្ងៃទី​២៩​ធ្នូ​។ ដោយឡែក​ថ្ងៃទី​៣០​ធ្នូ EDC ផ្អាក់​ចរន្ត​ភ្លើង​នៅ​តំបន់​មួយចំនួន​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី សង្កាត់​ក្រាំងធ្នង់ សង្កាត់​ឃ្មួញ សង្កាត់​កំបូល សង្កាត់​ស្នោរ សង្កាត់​សំរោងក្រោម និង​នៅ​ឃុំ​បែក​ចាន​៕
 

Tag:
 ភ្លើង​
  អគ្គិសនី​
  តំបន់​
  កណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com