ជាតិ
បទយកការណ៍ / បទសម្ភាសន៍
២៥ខេត្ត/រាជធានី
អាកាសធាតុត្រជាក់នៅខេត្តមណ្ឌលគិរី ទាក់ទាញជនបរទេសឲ្យមករស់នៅ
× មណ្ឌលគិរី៖ អាកាសធាតុត្រជាក់នៅខេត្តមណ្ឌលគិរី បានទាក់ទាញជនបរទេសឲ្យមករស់នៅ ជាពិសេសកូរ៉េ និងជប៉ុន។ ខេត្តមណ្ឌលគិរី ដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា មានលក្ខណៈពិសេសលើអាកាសធាតុត្រជាក់ និងមានទេសភាពស្រស់ស្អាត។ ក្រៅពីទាក់ទាញជនបរទេសឲ្យមកធ្វើជំនួញ និងមករស់នៅក្នុងខេត្តនេះ មណ្ឌលគិរីក៏ជាខេត្តមួយដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តយ៉ាងច្រើនកុះករផងដែរ។
លោក យស ចាន់ថា ម្ចាស់ក្រុមហ៊ុនទីម័រកាហ្វេ និងជាអ្នករស់នៅខេត្តមណ្ឌលគិរីរយៈពេល១៥ឆ្នាំមកនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ជនបរទេសភាគច្រើន ចង់មករស់នៅខេត្តមណ្ឌលគិរី ដោយសារតែអាកាសធាតុនៅខេត្តនេះត្រជាក់ល្អ ជាពិសេសអំណោយផលលើដំណាំកសិកម្ម រួមទាំងមានទេសភាពស្រស់ស្អាតផងដែរ។ លោក ចាន់ថា បន្តថា តំបន់ទេសចរណ៍ទាំងអស់នៅខេត្តមណ្ឌលគិរី សុទ្ធតែទេសភាពស្រស់ស្អាត។
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកយកព័ត៌មាន ThmeyThmey ជាមួយលោក យស ចាន់ថា ដូចតទៅ៖
បើតាមលោក ចាន់ថា ខេត្តមណ្ឌលគិរី បានទាក់ទាញភ្ញៀវទេសចរឲ្យមានលេងកម្សាន្តក្នុងអំឡុងខែវិច្ឆិកា រហូតដល់ខែមេសា ព្រោះរដូវរំហើយ ហើយអាកាសធាតុត្រជាក់ល្អ។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗនៅខេត្តមណ្ឌលគិរី លោក ចាន់ថា បញ្ជាក់ថា ខេត្តមណ្ឌលគិរី មានលក្ខណៈពិសេសដូចប្រទេសស្វីសទី២ ព្រោះអាកាសធាតុនាខេត្តនេះល្អ។ ខេត្តមណ្ឌលគិរី ជាតំបន់មួយដែលអំណោយផលដំណាំកសិកម្មផងដែរ ដែលងាយស្រួលក្នុងការបង្កបង្កើនផល ដោយសារអាកាសធាតុ និងស្ថានភាពដី៕
© រក្សាសិទ្ធិដោយ thmeythmey.com