ជាតិ
សង្គមជាតិ
ស្នងការ​កំពង់ស្ពឺ​៖ ករណី​បុក​រះ​រថយន្ត​២០​គ្រឿង​បណ្តាល​មក​ពីរថយន្ត​ដឹក​ថ្ម​ដាច់​ហ្វ្រាំង​
03, Jan 2019 , 4:34 pm        
រូបភាព
រូបពីស្នងការខេត្តកំពង់ស្ពឺ
រូបពីស្នងការខេត្តកំពង់ស្ពឺ
ដោយ: ថ្មីៗ
​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នៅ​ជិត​ជ្រោះ​ពេជ្រនិល គឺ​បណ្តាលមកពី​រថយន្ត​ដឹក​ថ្ម​ធុន​ធំ​មួយ បាន​ដាច់​ហ្វ្រាំង ហើយ​ជ្រុល​ទៅបុក​រះ​លើ​រថយន្ត​ធុន​តូច​ប្រមាណ​២០​គ្រឿង​។ នេះ​ជាការ​បញ្ជាក់​របស់​លោ សម សាមួន ស្នងការ​ខេត្តកំពង់ស្ពឺ ។ 


 
​លោក សម សាមួន ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​ថា ក្រៅពី​ខូច​រថយន្ត មាន​មនុស្សម្នា​ក់បាន​បាត់បង់​ជីវិត និង ៨​នាក់​ទៀត​រងរបួស​។ លោក បន្ថែមថា អ្នករងរបួស ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាមៗ​។ 
 
​ចំណែក អ្នកបើករថយន្ត​ដឹក​ថ្ម បាន​រត់គេចខ្លួន​បាត់​ហើយ ក្រោយ​កើតហេតុ​។ នេះ​បើតាម​លោកស្នងការ​ដដែល ដោយ​លោក បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​គ្មាន​អី​ពិបាក​រក​មនុស្ស​ទេ ព្រោះ​យើង​ស្គាល់​លេខ​ឡាន​ហើយ​»​។ 
 
​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅ​ចំណុច​គីឡូម៉ែត្រ ១០៥-១០៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ (​ជិត​ជ្រោះ​ពេជ្រនិល​)  ដែល​ស្ថិត​ក្នុងភូមិ​ទី​៦ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ នៅ​រសៀល​ថ្ងៃទី​៣ ខែមករា​នេះ​៕ 
 

Tag:
 គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com