ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
«តែម្រេចកំពត»ទើបបង្កើតដោយក្រុមហ៊ុន Confirel ទទួលបានកម្មសិទ្ធិបញ្ញាជាលក្ខណអន្តរជាតិ
× ភ្នំពេញ៖ «តែកញ្ចុំផ្កាម្រេចកំពត» បង្កើតដោយក្រុមហ៊ុន Confirel ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីកម្មសិទ្ធិបញ្ញា ដែលបានកែច្នៃតែម្រេចពីទងផ្កាម្រេចសុទ្ធ១០០ភាគរយ ពីប្រទេសបារាំង, អាមេរិក, កាណាដា, ជប៉ុន និងប្រទេសចិនជាដើម។ អ្នកជំនួញលោក ហៃ លីអ៊ាង ស្ថាបនិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM បញ្ជាក់យ៉ាងដូច្នេះ មុននឹងលោកបញ្ជាក់បន្ថែមថា វិញ្ញាបនបត្រកម្មសិទ្ធិបញ្ញាជាលក្ខណអន្តរជាតិនេះ គ្មាននរណាម្នាក់ ឬក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិណាមួយ អាចលួចចម្លងរូបមន្តរបកគំហើញ«តែកញ្ចុំផ្កាម្រេចកំពត» របស់ក្រោមហ៊ុន Confirel បានឡើយក្នុងរយៈពេល២០ឆ្នាំដំបូង។ ក្រៅពីរសជាតិឈ្ងុយឆ្ងាញ់ នៅក្នុង«តែកញ្ចុំផ្កាម្រេចកំពត»នេះ ក្រុមហ៊ុន Confirel បានសិក្សាស្រាវជ្រាវឃើញថា មានសារធាតុអាចជួយរំលាយអាហារ, សម្រកទម្ងន់ និងបញ្ចេញជាតិពុលក្នុងខ្លួនផងដែរ។
ដើម្បីជាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម ស្ថាបនិកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ (ThmeyThmey25) និងលោក ហៃ លីអ៊ាង ស្ថានិកក្រុមហ៊ុន Confirel និងក្រុមហ៊ុនឱសថ PPM ដូចតទៅ៖
អ្នកជំនួញកសិកម្មលោក ហៃ លីអ៊ាង ដែលត្រូវបានគេស្គាល់ថា ជាអ្នកមានគំនិតច្នៃប្រឌិតច្រើន និងចូលចិត្តបង្កើតអ្វីដែលថ្មីនោះ បានឲ្យដឹងផងដែរថា «តែកញ្ចុំផ្កាម្រេចកំពត»នេះ បានដាក់លក់នៅក្នុងផ្សារទំនើបធំៗ និងឱសថស្ថានមួយចំនួននៅក្នុងប្រទេសកម្ពុជា និងបាននាំចេញទៅទីផ្សារអឺរ៉ុប, នៅក្នុងប្រទេសអាស៊ានមួយចំនួន, និងចាប់ផ្តើមនាំទៅទីផ្សារអាមេរិចផងដែរ៕
Tag:
តែម្រេច
កំពត
ជំនួញកសិកម្ម
Confirel
© រក្សាសិទ្ធិដោយ thmeythmey.com