ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ រកឃើញគ្រាប់បែកប្រភេទ «MK-82» ពីរគ្រាប់ នៅព្រះសីហនុនិងព្រៃវែង រូបបានពី CMAC
× ភ្នំពេញ៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាន់តថា ស៊ីម៉ាក់ (CMAC) បានរកឃើញគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ «MK-82» ចំនួនពីរគ្រាប់ នៅថ្ងៃទី៣មករា ឆ្នាំ២០១៩។
យោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង រតនា ប្រធានស៊ីម៉ាក់ គ្រាប់បែកធំទាំងពីរនេះ ត្រូវបានកម្លាំងជំនាញបោសសម្អាត រកឃើញនៅតំបន់សាងសង់ប្រព័ន្ធធារាសាស្ត្រ ក្នុងភូមិពោធិ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងនៅ ភូមិអូរចំណា ឃុំអូរឧកញ៉ា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រហូតមកដល់ពេលនេះ អាជ្ញាធរមីន បានកម្ទេចចោលនូវគ្រាប់មីនប្រឆាំងមនុស្សជាង១លានគ្រាប់។ មីនប្រឆាំងរថក្រោះជាង២ម៉ឺនគ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមជិត៣លានគ្រាប់។
ដោយឡែក ជនរងគ្រោះដោយសារមីន បានធ្លាក់ចុះពី៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ក្នុងឆ្នាំ២០១៧៕
Tag:
គ្រាប់បែក
CMAC
ព្រះសីហនុ
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com