ជាតិ
រដ្ឋាភិបាល យក​ដី​ជាង​១០០​ហិកតា បង្កើត​តំបន់​ការពារ «​បឹង​លំ​កុ​ដ​» នៅ​រតនគិរី​
12, Jan 2019 , 2:59 pm        
រូបភាព
​សម្តេច ហ៊ុន សែន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានចេញ​អនុក្រឹត្យ​មួយ ដើម្បី​ដាក់ «​បឹង​លំ​កុ​ដ​»  ជា​តំបន់ការពារទេសភាព ដែលមាន​ផ្ទៃដី​ទំហំ​ជាង​១០០​ហិកតា ស្ថិតក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី​។



​អនុក្រឹត្យ ដែល​ចុះ​តាំងពី​ចុងខែ​ធ្នូ ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា គោលបំណង​នៃ​ការបង្កើត​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ​នេះ គឺ​ដើម្បី​ធានា​ការថែរក្សា និង​ការពារ​សោភ័ណភាព​ធម្មជាតិ ប្រព័ន្ធ​អេកូឡូស៊ី សត្វព្រៃ រុក្ខជាតិ និង​វប្បធម៌​.....​។ 
 
​បើតាម​អនុក្រឹត្យ​នេះ ផ្ទៃដី​នៃ​តំបន់ការពារទេសភាព​បឹង​លំ​កុ​ដ មិន​រួមបញ្ចូល​ដី​កម្មសិទ្ធិ​ឯ​ជន និង​ដី​ប្រើប្រាស់​ជា​ប្រយោជន៍​សាធារណៈ​ឡើយ​៕ 
 

Tag:
 បឹង​លំ​កុ​ដ
© រក្សាសិទ្ធិដោយ thmeythmey.com