ជាតិ
អាជ្ញាធរខេត្តស្ទឹងត្រែង ប្តេជ្ញាប្រែក្លាយខេត្តទៅជាគោលដៅភ្ញៀវទេសចរដ៏ទាក់ទាញ រូបភាពពីគេហទំព័រក្រសួងព័ត៌មាន
× ភ្នំពេញ៖ អាជ្ញាធរខេត្តស្ទឹងត្រែង បានបង្ហាញពីជំហរប្រែក្លាយខេត្តទៅជាគោលដៅភ្ញៀវទេសចរដ៏ទាក់ទាញ។ នេះបើតាមលោក ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងគេហទំព័រក្រសួងព័ត៌មាន ដែលដកស្រង់សម្ដី ។ អាជ្ញាធរខេត្តស្ទឹងត្រែង នឹងធ្វើឲ្យខេត្តរបស់ខ្លួនទៅជាផ្នែកមួយចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យទេសចរណ៍ ដោយផ្អែកលើសរសរស្ដម្ភ៣ គឺខិតខំជំរុញបន្ដិចម្ដងៗតាមរយៈសហគមន៍ទេសចរណ៍ ដែលស្ថិតនៅក្នុងតំបន់ធម្មជាតិទាំងអស់ ដោយប្រែ ក្លាយតំបន់ទាំងនោះ ឲ្យក្លាយទៅផ្កាមួយទងដ៏ទាក់ទាញ។ លោក ដួង ពៅ បញ្ជាក់ដូច្នេះ។
បើតាមគេហទំព័រក្រសួងព័ត៌មានកាលពីឆ្នាំ២០១៦ កម្ពុជា ឡាវ បានឯកភាពគ្នាបើកកុងស៊ុល និងច្រកព្រំដែនអន្ដរជាតិរវាងខេត្តស្ទឹងត្រែង និងខេត្តចម្ប៉ាសាក់ ដើម្បីសម្រួលដល់ការចេញចូលរបស់ប្រជាជននៃប្រទេសទាំងពីរ។ នេះ។
ខេត្តស្ទឹងត្រែង ដែលមានព្រំដែនជាប់ប្រទេសឡាវមានប្រជាពលរដ្ឋជាង១៥ម៉ឺននាក់ ក្នុងនោះមាន ១១ជនជាតិដើមភាគតិច។ ខេត្តនេះ មានតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្ដានុពលជាច្រើន រួមមាន រមណីយដ្ឋានកោះហាន,ទឹកជ្រោះសុភមិត្រ ឬទឹកធ្លាក់ព្រះនិមិត្ត,ឆ្នេរខ្សាច់សេកុង,កោះខេ,អន្លង់ផ្សោតឈើទាល, បុប្ផាភ្លុក និងរមណីយដ្ឋានផ្សេងទៀត៕
© រក្សាសិទ្ធិដោយ thmeythmey.com