ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ចិន​មួយ បន្ថែម​ទុន​១,៩០០​លាន​ដុ​លា្ល​រ សម្រាប់​គម្រោង​វិនិយោគ​នៅ​កោះកុង
13, Jan 2019 , 8:59 pm        
រូបភាព
​ក្រុមហ៊ុន​ចិន UNION Development Group នឹង​បោះទុន​ចំនួន ១,៩០០​លាន​ដុល្លារ​បន្ថែមទៀត ដើម្បី​សាងសង់​គម្រោង TEMI នៅក្នុង​ទឹកដី​ខេត្តកោះកុង​។ ពាក្យ​TEMI បានមកពី​អក្សរ​ទេសចរណ៍ (T-Tourism) ផ្នែក​អេកូឡូស៊ី​(E-Ecological) ស​មុ​ទ្យ​(M-Marine) និង អន្តរជាតិ​(I-International)​។ នេះ​បើតាម កញ្ញា Lin Wang នាយក​ទីផ្សារ​ក្រុមហ៊ុន​នេះ​។



​ក្នុង​ពិធី​បង្ហាញ​គម្រោង​សាងសង់​ទីក្រុង​TEMI កាលពី​ថ្ងៃទី​១០ មករា​កន្លងទៅ នាយក​ទីផ្សារ​ក្រុមហ៊ុន Union Group និយាយថា គម្រោង​នេះ​ស្ថិតនៅលើ​ផ្ទៃដី​២៥០០​ហិច​តា ហើយ​ទីក្រុង​នេះ​អាច​ផ្ទុក​មនុស្ស​បាន​៣០​ម៉ឺន​នាក់​។ បច្ចុប្បន្ន​ទីក្រុង​នេះ កំពុង​សាងសង់ ហើយ​វា​នឹង​ចេញ​ជា​រូបរាង​ផ្ទះ​គំរូ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​។​


 
​គម្រោង​អភិវឌ្ឍ​ដា​រា​សាគរ របស់​ក្រុមហ៊ុន UNION Development Group មាន​ទំហំ​ដី ៣៦​ពាន់​ហិកតា ដែលមាន​ទីតាំង​ស្ថិតនៅ​ស្រុក​គិរីសាគរ ខេត្តកោះកុង​។ ក្នុង​គម្រោង​អនុវត្តន៍​តំបន់​អភិវឌ្ឍន៍​វិស្សមកាល​ទេសចរណ៍​មាត់សមុទ្រ​តារា​សាគរ​ក្នុង​ទឹកដី​ខេត្តកោះកុង មាន​រៀបចំ កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ បណ្តាញ​អគ្គិសនី ព្រលានយន្តហោះ​អន្តរជាតិ កំពង់ផែ​ទេសចរណ៍ ទីលាន​វាយ​កូន​ហ្គោល និង​តំបន់​ទេសចរណ៍​មាត់សមុទ្រ ជាច្រើន​កន្លែង​ទៀត​។ នេះ​បើតាម កញ្ញា Lin Wang​។​
 
​ចាប់ពី​ឆ្នាំ​២០០៨ មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន UNION Development Group បាន​អនុវត្ត​គម្រោង​ទៅតាម​ផែនការ ដោយបាន​បណ្តាក់ទុន​វិនិយោគ​ជាង ១៥០០​លាន​ដុល្លារ លើ​ទំហំ​ផ្ទៃដី​សរុប ៣៦ ០០០​ហិកតា លើ​ការសាងសង់​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​មួយចំនួន​៕
 
 
 

Tag:
 ​ជាតិ​
  សេដ្ឋកិច្ច​
  វិនិយោគ​
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com