ជាតិ
សង្គមជាតិ
កម្ពុជា នឹងមានស្ពានអាកាស៤បន្ថែមទៀត
14, Jan 2019 , 8:38 am        
រូបភាព


រដ្ឋាភិបាលកម្ពុជា នឹងសាងសង់ស្ពានអាកាស៤បន្ថែមទៀត នាពេលខាងមុខ។ នេះគឺជាការប្រកាសរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅព្រឹកថ្ងៃ១៤ ខែមករា ឆ្នាំ២០១៩នេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ឆ្លងកាន់រាជធានីភ្នំពេញ និង ខេត្តកណ្តាល។ 

ដូច្នេះ នាពេលអនាគត ស្ពានអាកាសនៅកម្ពុជា នឹងកើនឡើងដល់ទៅ១០ឯណោះ ខណៈបច្ចុប្បន្នមាន៦រួចទៅហើយ។ យ៉ាងណាក៏ដោយ ប្រមុខរដ្ឋាភិបាល ពុំបានបញ្ជាក់នោះទេ ថាស្ពានអាកាស៤ថ្មីនេះ នឹងងត្រូវកសាងនៅពេលណា៕ 

Tag:
 ហ៊ុន សែន​
  ស្ពានអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com