ជាតិ
អាកាសធាតុ នឹង​ចុះ​ត្រជាក់​ជាថ្មី ចាប់ពី​ថ្ងៃទី​២៥-២៧ ខែមករា​
17, Jan 2019 , 10:29 am        
រូបភាព
​ភ្នំពេញ​៖ អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជាថ្មី​ចាប់ពី​ថ្ងៃទី​២៥-២៧ ខែមករា ពិសេស​នៅ​តំបន់​ជួរ​ភ្នំ​ខេត្តមណ្ឌលគិរី និង​ខេត្តព្រះវិហារ ដែល​នឹងមាន​សីតុណ្ហភាព​អប្បបរមា​ក្នុង​រង្វង់ ១៧-១៩ អង្សា​សេ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ដែល​ចេញផ្សាយ នៅ​ថ្ងៃទី​១៧​មករា​នេះ​។​


 
​តាម​ក្រសួង​ធនធានទឹក មូលហេតុ​នៃ​ការចុះ​ត្រជាក់​លើក​ទី​២​នេះ មកពី​នៅ​ថ្ងៃទី​២៤-២៧ មករា ជ្រលង​សម្ពាធ​ខ្ពស់ នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង​មកលើ​ប្រទេស​កម្ពុជា​។ ក្រសួង​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​ចំពោះ​អាកាសធាតុ​ត្រជាក់​នេះ ពិសេស​កងទ័ព​ដែល​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​នៅ​ខ្ពង់រាប​ភាគ​ឦសាន​។​
 
​សូមបញ្ជាក់ថា ការចុះ​ត្រជាក់​លើក​ទី​១​នៅ​ប្រទេស​កម្ពុជា កើតឡើង​កាលពីដើម​ខែមករា​។ ពេលនោះ ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងមាន​សីតុណ្ហភាព​អប្បបរមា ១៧-១៩ អង្សា រីឯ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​ផ្សេងទៀត​មាន​សីតុណ្ហភាព ២១-២៣​អង្សា​៕
 

Tag:
 អាកាសធាតុ​
 ​ត្រជាក់
© រក្សាសិទ្ធិដោយ thmeythmey.com