ជាតិ
​ក្រសួងសុខាភិបាល មាន​រដ្ឋលេខាធិការ​ជា​ស្ត្រី​ពីរ​នាក់​បន្ថែមទៀត​
20, Jan 2019 , 3:59 pm        
រូបភាព
លោកស្រី យក់ សម្បត្តិ (ឆ្វេង) និងលោកស្រី ឱ វណ្ណឌីន
លោកស្រី យក់ សម្បត្តិ (ឆ្វេង) និងលោកស្រី ឱ វណ្ណឌីន
ដោយ: ថ្មីៗ
​លោកស្រី យក់ សម្បត្តិ និង​លោកស្រី ឱ វណ្ណឌី​ន ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​។ នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៩​។

 
​លោកស្រី​វេជ្ជបណ្ឌិត យក់ សម្បត្តិ ជា​អតីត​អគ្គនាយក​រដ្ឋបាល ហិរញ្ញវត្ថុ រីឯ​លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ជា​អតីត​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិ​បាល​នៃ​ក្រសួងសុខាភិបាល​។ តាម​ព្រះរាជក្រឹត្យ​ដដែល លោក អឿន បូ​រា​រ័ត្ន​ន៍ ក៏​ឡើង​ពី​អគ្គនាយករង​បច្ចេកទេស ទៅ​រដ្ឋលេខាធិការ​ផងដែរ​។​
 
​លោក​វេជ្ជបណ្ឌិត យូ ពិសី ដែលជា​អតីត​អគ្គនាយករង​រដ្ឋបាល​-​ហិរញ្ញវត្ថុ ត្រូវបានតែងតាំង​ជា​អនុរដ្ឋលេខាធិការ ខណៈ​លោក ហុក គឹម​ចេង ត្រូវបានតែងតាំង​ជា​អគ្គនាយក​បច្ចេកទេស​សុ​ខា​ភិ​បាល លោក សុខ សំអាង ឡើងជា​អគ្គនាយក​រដ្ឋបាល និង​ហិរញ្ញវត្ថុ​៕

Tag:
 ការតែងតាំង​
  ក្រសួងសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com