ជាតិ
សង្គមជាតិ
ចិន គ្រោងភ្ជាប់ខ្សែកាបអុបទិក ក្រោមបាតសមុទ្រពីភ្នំពេញ ទៅហុងកុង រូបបានពីហ្វេសប៊ុក សម្តេច ហ៊ុន សែន
× ភ្នំពេញ៖ ចិន មានគម្រោងសាងសង់ខ្សែកាបអុបទិកក្រោមបាតសមុទ្រ ពីទីក្រុងភ្នំពេញ ទៅហុងកុង ដើម្បីជំរុញ និងលើកកម្ពស់ប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជា ឲ្យកាន់តែមានគុណភាព និងមានល្បឿនលឿនជាងមុន។ នេះការលើកឡើងរបស់ លោក ស៊ូ ស៊ីវេ (Xu Siwei) ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនវិស្វកម្ម និងដែកថែបចិន នៅចំពោះចំពោះមុខ សម្តេច ហ៊ុន សែន ក្នុងជំនួបពិភាក្សាការងារ នៅទីក្រុងប៉េកាំង នាថ្ងៃទី២១ មករា។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានឯកភាពចំពោះគម្រោងនេះ។ ទំព័រហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន បានសរសេរពីសម្តីរបស់សម្តេច ក្នុងជំនួបនោះ យ៉ាងដូច្នេះថា៖«កម្ពុជាទើបតែមានប្រព័ន្ធខ្សែកាបអុបទិកក្រោមសមុទ្រតែមួយប៉ុណ្ណោះ។ កម្ពុជា ត្រូវការក្រុមហ៊ុនវិនិយោគច្រើនថែមទៀត លើវិស័យបច្ចេកវិទ្យា»។
សូមបញ្ជាក់ថា ក្រុមហ៊ុនវិស្វកម្ម និងដែកថែបរបស់ចិននេះ កំពុងផលិតវារីអគ្គិសនីដើរដោយធ្យូងថ្ម និងមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ផងដែរ។
Tag:
ខ្សែកាប
កម្ពុជា-ចិន
© រក្សាសិទ្ធិដោយ thmeythmey.com