ជាតិ
សង្គមជាតិ
«តាំងគោក» ក្លាយជាស្រុកថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពង់ធំ
× កំពង់ធំ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតស្រុកថ្មី ដែលមានឈ្មោះថា «ស្រុកតាំងគោក» នៅខេត្តកំពង់ធំ។ យោងតាមសេចក្តីសម្រេចចុះថ្ងៃទី៨ ខែមករា ការបង្កើតស្រុកថ្មីនេះ ដោយកាត់យកឃុំចំនួន៨ ពីស្រុកបារាយណ៍ ដោយក្នុងនោះមានដូចជា ឃុំពង្រ ឃុំច្រនាង ឃុំជ្រលង ឃុំទ្រៀល ឃុំស្រឡៅ ឃុំសូយោង ឃុំស្វាយភ្លើង និងឃុំអណ្តូងពោធិ័។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា ព្រំប្រទល់រដ្ឋបាល «ស្រុកតាំងគោក» ត្រូវបានគេកំណត់ដូចមាននៅក្នុងផែនទី ជាឧបសម្ព័ន្ធនៃអនុក្រឹត្យរួចជាស្រេចហើយ។ ទីតាំងសាលាស្រុកតាំងគោក ស្ថិតក្នុងឃុំសូយោង។
ដំបូងឡើយ តាំងគោក ជាឈ្មោះភូមិមួយនៅក្នុងឃុំសូយោង ស្រុកបារាយណ៍។ ក្រោយការបង្កើតស្រុកថ្មីបន្ថែមទៀតនេះ ខេត្តកំពង់ធំមានស្រុកចំនួន៩ក្នុងនោះមានស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ ស្រុកប្រាសាទសម្បូរ ស្រុកសណ្តាន់ ក្រុងស្ទឹងសែន(ប្តូរពីស្រុកស្ទឹងសែន) និងស្រុកតាំងគោក៕
© រក្សាសិទ្ធិដោយ thmeythmey.com