ជាតិ
បទយកការណ៍ / បទសម្ភាសន៍
វីដេអូ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
មុខរបរចិញ្ចឹមជន្លេនកំពុងត្រូវប៉ាន់ខ្លាំង!
24, Jan 2019 , 11:15 am        
រូបភាព
ភ្នំពេញ៖ ទីផ្សារជន្លេន កំពុងត្រូវប៉ាន់ខ្លាំង ដោយសារវាជាអាហារប្រូតេអ៊ីនរបស់សត្វមាន់ និងត្រី។ លោក អ៊ួន សុផល កសិករចិញ្ចឹមជន្លេនក្រហមនៅខេត្តកំពត កំពុងមមាញឹកក្នុងការចែកចាយសត្វជន្លេនក្រហម ដែលលោកបានចិញ្ចឹមទៅឲ្យអតិថិននៅតាមបណ្ដាខេត្តមួយចំនួនដូចជា បាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, កំពង់ស្ពឺ និងជាពិសេស រាជធានីភ្នំពេញ។ ក្នុង១ខែ កសិករដែលរស់នៅខេត្តកំពតរូបនេះ អាចប្រមូលផលជន្លេនបានពី៥០០ទៅ៦០០គីឡូក្រាម ហើយជាមធ្យមលោកអាចលក់ជន្លេនក្រហមឲ្យអតិថិជនបានប្រមាណ២០០គីឡូក្រាមក្នុងមួយខែផងដែរ ដោយជន្លេន១គីឡូក្រាមមានតម្លៃ៧ពាន់រៀល។


រយៈពេល៦ឆ្នាំហើយ ដែលលោក អ៊ួន សុផល បានចិញ្ចឹមជន្លេនក្រហមសម្រាប់លក់ និងឲ្យជាចំណីសត្វមាន់ និងត្រី។ បច្ចុប្បន្ន តម្រូវការជន្លេនក្រមហមសម្រាប់ជាចំណីសត្វមានច្រើន បានធ្វើឲ្យលោកមានអ្នកបញ្ជាទិញច្រើន គឺអតិថិជននៅតាមបណ្ដារាជធានី-ខេត្តមួយចំនួន។ បើតាមកសិករចិញ្ចឹមជន្លេនលោក សុផល «ជន្លេនក្រហម» ជាសត្វដែលសម្បូរប្រូតេអ៊ីន និងមានសារៈប្រយោជន៍សម្រាប់ធ្វើជាចំណីបំប៉នដល់សត្វមាន់ និងត្រី។
 
អតិថិជនរបស់កសិករចិញ្ចឹមជន្លេនរូបនេះ ភាគច្រើននៅរាជធានីភ្នំពេញ, បាត់ដំបង, បន្ទាយមានជ័យ, ពោធិ៍សាត់, កំពង់ធំ, កំពង់ឆ្នាំង, សៀមរាប និងកំពង់ស្ពឺជាដើម ដែលពួកគេតែងតែបញ្ជាទិញសត្វជន្លេនក្រហមរបស់លោក។ អ្នកចិញ្ចឹមជន្លេននៅឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត រូបនេះ ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយខែ លោកអាចប្រមូលផលជន្លេនបានពី ៥០០ទៅ៦០០គីឡូ ដោយលក់ឲ្យអតិថិជនបានប្រមាណ២០០គីឡូក្រាមក្នុងមួយខែ។ សត្វជន្លេនក្រហមរបស់លោក សុផល ដែលលក់ឲ្យអតិថិជននេះ មានតម្លៃ៧ពាន់រៀលក្នុងមួយគីឡូក្រាម។ តាមរយៈមុខរបរចិញ្ចឹមជន្លេនក្រហមនេះ បានធ្វើឲ្យជីវភាពគ្រួសាររបស់លោក អ៊ួន សុផល កាន់តែប្រើសើរជាងមុន។
 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មាន ThmeyThmey ជាមួយលោក អ៊ួន សុផល អ្នកចិញ្ចឹមជន្លេននៅខេត្តកំពតដូចតទៅ៖
 
 
អត្ថបទទាក់ទង


ទោះបី​មាន​តម្រូវការ​ច្រើន​ក៏ដោយ ប៉ុន្តែ​លោក សុផល មិនមាន​គម្រោង​ពង្រីក​ការចិញ្ចឹម​ឲ្យ​ច្រើនជាង​នេះ នោះទេ​។ ជន្លេន ៥០០​ទៅ ៦០០​គីឡូក្រាម ដែល​លោក​បាន​ប្រមូល​ផល​នេះ គឺ​ត្រូវយក​ធ្វើជា​ចំណី​មាន់​ប្រមាណ ៤០០​គីឡូក្រាម​ក្នុង​មួយខែ ដោយសារ​លោក​ផ្ដោតលើ​ការផ្ដល់​ជា​ចំណី​មាន់ និង​ត្រី ច្រើនជាង​លក់​ឲ្យ​អតិថិជន​។ 
 
​បើតាម​លោក អ៊ួ​ន សុផល ជន្លេន​ក្រហម​ដែល​លោក​បាន​ចិញ្ចឹម​នេះ គឺ​បាន​ពូជ​មកពី​កសិករ​គំរូ​របស់​អង្គការ​សេ​ដាក ហើយ​លោក ក៏​ទទួលបាន​ការបណ្ដុះបណ្ដាល​ពី​អង្គការ​សេ​ដាក​ផងដែរ​។ អ្នក​ចិញ្ចឹម​ជន្លេន​នៅ​ខេត្តកំពត លោក អ៊ួ​ន សុផល  បាន​លើកឡើងថា ពូជ​ជន្លេន​ក្រហម​ងាយ​បង្កាត់​ពូជ និង​ឆាប់​បាន​ប្រមូល​ផល​។ ជន្លេន​ក្រហម មាន​រូបរាង​តូចឆ្មារ​ដូច​សរសៃអំបោះ និង​មាន​ពណ៌​ក្រហម ដែល​មិនគួរ​ឲ្យ​ខ្ពើម​នោះទេ​៕​
 
 

Tag:
 ជន្លេន
  ចំណូល
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com