សង្គមអន្តរជាតិ​
អន្តរជាតិ
ស្វី​ស​ជា​ជាប់​ប្រទេស​ល្អ​ជាងគេ​បី​ឆ្នាំ​ជាប់​គ្នា ខណៈ​ជប៉ុន ឡើង​លេខ​២ កាណាដា​លេខ​៣
26, Jan 2019 , 8:59 am        
រូបភាព
ដោយ: ធីតា
​ស្វី​ស​ជាប់​ជា​ប្រទេស​ដែល​ល្អ​ជាងគេ​លើ​ពិភពលោក​សម្រាប់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​។ នេះ​បើតាម​ចំណាត់ថ្នាក់ World’s Best Countries ក្នុង​របាយការណ៍ U.S. News & World Report សម្រាប់​ឆ្នាំ​២០១៩ ។​

 
​របាយការណ៍ U.S. News & World Report https://www.usnews.com/news/best-countries/overall-rankings  មានការ​ចូលរួម​ស្ទង់​មតិ​ពី​មនុស្ស​ប្រមាណ​២​ម៉ឺន​នាក់ ដែលជា​អ្នកដឹកនាំ អ្នកជំនួញ និង​ពលរដ្ឋ​ពី​៣៦​ប្រទេស​។ ពួកគេ​បាន​វាយតម្លៃ​លើ​ប្រទេស​ចំនួន​៨០ តាមរយៈ​ការផ្តល់​ពិន្ទុ​លើ​គុណភាព​ជីវិត ឥទ្ធិពល​សេដ្ឋកិច្ច អំណាច ការអប់រំ បរិស្ថាន និង​ភាព​រួសរាយ​រាក់ទាក់​ផ្សេងៗ​។​
 
​ខាងក្រោម​នេះ​ជា​ចំណាត់ថ្នាក់ Best Countries 2019៖ 
១.​ស្វី​ស​
២.​ជប៉ុន​
៣.​កាណាដា​
៤.​អាល្លឺម៉ង់​
៥.​ចក្រភព​អង់គ្លេស​
៦.​ស៊ុយអែត​
៧.​អូស្ត្រាលី​
៨.​សហរដ្ឋអាមេរិក​
៩.​ន័​រវេ​ស​
១០.​បារាំង​
១១.​ហូ​ឡង់​
១២.​នូ​វែ​ល សេ​ឡង់​
១៣.​ដា​ណឺ​ម៉ាក​
១៤. ហ្វាំ​ង​ឡង់​
១៥. សិង្ហ​បុរី​
១៦. ចិន​
១៧.​បែលហ្ស៊ិក​
១៨. អ៊ីតាលី​
១៩. លិច​សំបួ​
២០.​អេ​ស្ប៉ា​ញ​
២១.​អៀរ​ឡង់​
២២.​កូរ៉េខាងត្បូង​
២៣. អេ​មី​រ៉ា​ត​អារ៉ាប់​រួម​
២៤.​រុស្ស៊ី​
២៥.​ព័រ​ទុយ​ហ្គា​ល់​៕

Tag:
 ស្វី​ស​
  World’s Best Countries
© រក្សាសិទ្ធិដោយ thmeythmey.com