កំណាព្យ
ជាតិ
ល្មម​ឈប់​លួច​ចម្លង​ស្នាដៃ​គេ​!
27, Jan 2019 , 7:29 pm        
រូបភាព
ដោយ:
​កំណាព្យ ប៉ាកកា​ខ្មៅ​
​បទ គោ​ព័ទ្ធ​ស្នឹង



-​បន្លំ​លួចលាក់​ជាក់​ធ្លាប់ដៃ​
​ដៃ​ពិត​គ្មាន​ថ្ងៃ​បាន​លូតលាស់​
​លាស់​លួចលាក់​គេ​ច្រើន​គេ​ទាស់​
​ទាស់ទែង​លែង​លាស់​លូត​ខ្លួនឯង​។​
 
-​ឯង​ចេះតែ​ម្យ៉ាង​ខាង​យក​ស្រាប់​
​ស្រាប់តែ​ដល់​ស្លាប់​ចាប់​ឃើញ​ស្តែង​
​ស្តែង​ណាស់​ច្បាស់​សល់​ខ្វល់​ចំបែង​
​បែង​បាត់​ខ្លួនឯង​គ្មាន​ស្នាដៃ​។​
 
-​ដៃ​ចេះតែ​ត្រឹម​ចម្លង​គេ​
​គេ​ប្រឹង​រិះ​រេរក​រាល់ថ្ងៃ 
​ថ្ងៃ​ឡើង​អ្នក​លួច​ឥត​បង់ថ្លៃ​
​ថ្លៃ​អើយ​ខ្មាស​ក្រៃ​ក្រែង​ម្ចាស់​ដើម​។​
 
​ដើមទុន​តិចតួច​កួច​កៀងគរ​
​គរុទោស​វរវឹក​ជាក់​ស្បើម​
​ស្បើម​អី​លួច​គេ​ត្រឹម​គេ​ខ្ពើម​
​ខ្ពើម​គេ​រអើម​អសោច​កេរ្តិ៍​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com