ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ៖ កោះរ៉ុង ដែលជាក្រុងថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ មាន២សង្កាត់
× អនុក្រឹត្យដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមករា បានសម្រេចបានបង្កើតក្រុងកោះរ៉ុង ជាក្រុងថ្មីមួយបន្ថែមទៀតរបស់ខេត្តព្រះសីហនុ។
តាមអនុក្រឹត្យ ក្រុងកោះរ៉ុង មានសង្កាត់ពីរ ដែលកាត់ចេញពីក្រុងព្រះសីហនុ គឺសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម។
ទីតាំងសាលាក្រុងកោះរ៉ុងស្ថិតនៅក្នុងសង្កាត់កោះរ៉ុងសន្លឹម។
ក្រុងកោះរ៉ុងនឹងមានសមាជិកក្រុមប្រឹក្សាចំនួន១១នាក់។ ការបន្ថែមក្រុងថ្មីនេះ នាំឲ្យខេត្តព្រះសីហនុ មានរដ្ឋបាលក្រុង ស្រុក ចំនួន៥ គឺក្រុងព្រះសីហនុ ស្រុកព្រៃនប់ ស្រុកកំពង់សិលា ស្រុកស្ទឹងហាវ និងក្រុងកោះរ៉ុង៕
© រក្សាសិទ្ធិដោយ thmeythmey.com