ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ៖ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មាន២ឃុំ គឺឃុំតាលោ និងឃុំផ្ទះរុង
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈអនុក្រឹត្យមួយចុះកាលពីថ្ងៃទី៨ ខែមករា បានសម្រេចបានបង្កើតស្រុកតោលោសែនជ័យនៃខេត្តពោធិ៍សាត់។
តាមអនុក្រឹត្យដដែល ឃុំចំនួន២ត្រូវកាត់បញ្ចូលក្នុងស្រុកតាលោសែនជ័យ ដែលក្នុងនោះមានឃុំតាលោ ពីស្រុកបាកាន និងឃុំផ្ទះរុងនៃស្រុកភ្នំក្រវ៉ាញ។ ជាមួយគ្នានេះ ភូមិចំនួន២ គឺភូមិកោះស្វាយ និងភូមិកោះវត្ត ពីឃុំខ្នារទទឹងក្នុងស្រុកបាកាន ក៏ត្រូវបញ្ចូលក្នុងឃុំតោលា នៃស្រុកតាលោសែនជ័យផងដែរ។
ទីតាំងសាលាស្រុកតាលោសែនជ័យ ត្រូវស្ថិតក្នុងឃុំផ្ទះរុង។
ស្រុកតាលោសែនជ័យ នឹងមានក្រុមប្រឹក្សាចំនួន១៥នាក់ ដែលលើសស្រុកវាលវែង តែតិចជាងស្រុកបាកាន ស្រុកក្រគរ ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង នៃខេត្តពោធិ៍សាត់៕
© រក្សាសិទ្ធិដោយ thmeythmey.com