ជាតិ
២៥ខេត្ត/រាជធានី
ផ្លូវការ​៖ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង មាន​៣​ឃុំ​
29, Jan 2019 , 4:03 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈ​អនុក្រឹត្យ​មួយ​ចុះ​កាលពី​ថ្ងៃទី​៨ ខែមករា បានសម្រេច​បាន​បង្កើត​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ជា​ស្រុក​ថ្មី​មួយ​បន្ថែមទៀត​នៅក្នុង​ខេត្តស្ទឹងត្រែង​។​



​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ មាន​៣​ឃុំ គឺ​ឃុំ​អូរ​ស្វាយ ឃុំ​កោះ​ស្នែង និង​ឃុំ​ព្រះ​រំកិល ដែល​ត្រូវបាន​កាត់​ចេញពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ នៃ​ខេត្តស្ទឹងត្រែង ដូចគ្នា​។​

​ព្រំប្រទល់​រដ្ឋបាល​ឃុំ​អូរ​ស្វាយ មានការ​កាត់​យក​ផ្ទៃដី​មួយផ្នែក​ពី​សង្កាត់​សាមគ្គី​នៃ​ក្រុង​ស្ទឹងត្រែង ផ្ទៃដី​មួយផ្នែក​ពី​ឃុំ​ស្តៅ នៃ​ស្រុក​សេ​សាន និង​កាត់​ភូមិ​ណា​អូ​ង ពី​ឃុំ​ស្រែ​សំបូរ នៃ​ស្រុក​សៀម​ប៉ាង​ឲ្យ​ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ នៃ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​

​ទីតាំង​សាលាស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ស្ថិតនៅក្នុង​ឃុំ​អូរ​ស្វាយ​តែម្តង​។​

​ខេត្តស្ទឹងត្រែង មាន​ក្រុង​-​ស្រុក ឡើងដល់​៦ ក្រោយ​ការបង្កើត​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​នេះ​។ ស្រុក​ថ្មី​នេះ នឹងមាន​ចំនួន​ក្រុមប្រឹក្សា​១១​នាក់ ដែល​តិចជាង​នៅ​ក្រុង​ស្ទឹងត្រែង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​សេសា​ន ស្រុក​សៀម​ប៉ាង និង​ស្រុក​សៀម​បូក​៕


Tag:
 ស្រុក​បុរីអូរស្វាយ​សែន​ជ័យ
© រក្សាសិទ្ធិដោយ thmeythmey.com