ជាតិ
សង្គមជាតិ
ស៊ីម៉ាក់ រកឃើញ​គ្រាប់បែក​ដ៏​ធំ​ប្រភេទ «MK82» នៅ​ខេត្ត​ព្រះសីហនុ​
31, Jan 2019 , 3:30 pm        
រូបភាព
រូបភាពពី​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់
រូបភាពពី​លោក ហេង រតនា អគ្គនាយក​ស៊ី​ម៉ាក់
ដោយ:
​ភ្នំពេញ​៖ ក្រុម​ជំនាញ​ដោះមីន​របស់លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ (CMAC) បាន​រកឃើញ​គ្រាប់បែក​របស់​អាមេរិក​ប្រភេទ «MK82» ដែល​បាន​ទម្លាក់​មកលើ​ទឹកដី​កម្ពុជា ក្នុងសម័យ​សង្គ្រាម​។ បើតាម​ព័ត៌មាន​ដែល​ផ្តល់​ដោយ​លោក ហេង រតនា រហូតមកដល់​ពេលនេះ ក្រុម​ជំនាញ​បាន​បោសសំអាត និង​ដោះ​ចេញពី​កន្លែង​រកឃើញ​នោះ​ហើយ ដែល​ស្ថិតនៅ​ការដ្ឋាន​ទឹកស្អាត​ក្បាលឆាយ ខេត្ត​ព្រះសីហនុ​។​


 
​លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់ បាន​លើកឡើងថា កិច្ច​ការដែល​លោក​ត្រូវធ្វើ​បន្តទៀត​នោះ​គឺ ការ​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធានាបាន​សុវត្ថិ​ភាពជា​ចម្បង​ចំពោះ​អ្នកធ្វើការ និង​ដើម្បី​បញ្ចៀស​ការខាតបង់​ទ្រព្យ​សម្បត្តិ​នៃ​ការវិនិយោគ​ផងដែរ​។ 
 
​កាលពី​ថ្ងៃទី​២៦ ខែមករា មាន​ជនរងគ្រោះ​២​នាក់ រងរបួស​ធ្ងន់ធ្ងរ ដោយសារ​យក​គ្រាប់មីន​មិនទាន់​ផ្ទុះ​ទៅ​កែច្នៃ​។ អ្នក​ទាំងពីរ រងគ្រោះ​ក្នុង​កន្លែង​ផ្សេងគ្នា ម្នាក់​នៅ​ខេត្តព្រះវិហារ និង​ម្នាក់ទៀត​នៅ​ខេត្ត​រតនគីរី​។ ដើម្បី​ជៀសវាង​កុំ​ឲ្យ​គ្រោះថ្នាក់​បាត់បង់​ជីវិត ដោយសារ​គ្រាប់មីន លោក ហេង រតនា អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជៀស​ឲ្យ​ឆ្ងាយ​ពី​ការលេង និង​ការច្នៃ​គ្រាប់​មិនទាន់​ផ្ទុះ​៕ 
 

Tag:
 ​គ្រាប់បែក​
 ​ស៊ីម៉ាក់
© រក្សាសិទ្ធិដោយ thmeythmey.com