ជាតិ
សង្គមជាតិ
ថៃសន្យាជួយកសាងរូបព្រះពុទ្ធបដិមាធំជាងគេ នៅខេត្តកែប
× ភ្នំពេញ៖ គណៈប្រតិភូក្រុមហ៊ុនវិនិយោគរបស់ថៃ បានសន្យាថា នឹងសាងសង់រូបព្រះពុទ្ធរូបធំជាងគេលើពិភពលោកសម្រាប់ខេត្តកែប ដើម្បីទាក់ទាញភ្លៀវទេសចរជាតិ និងអន្តរជាតិឲ្យកាន់តែច្រើនបន្ថែមទៀត ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានកម្ពុជា។
លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានរៀបរាប់ថា ភូមិសាស្ត្រ និងប្រជាសាស្ត្រ ជាសក្កានុពុលរបស់ខេត្តកែប។ បើតាមលោក កែន សត្ថា ក្រុមហ៊ុនវិនិយោគថៃ សន្យាយកចិត្តទុកដាក់អភិវឌ្ឍតំបន់នេះ ឲ្យក្លាយជាតំបន់ដែលទាក់ទាញភ្លៀវទេសចរឲ្យកាន់តែច្រើនទៀត។
បច្ចុប្បន្នខេត្តកែបកំពុងតែកង្វះភ្លៀវទេសចរមកលេងកម្សាន្ត ព្រោះភាគច្រើនភ្ញៀវទេសចរតែងតែមកលេងកម្សាន្តខេត្តនេះ នៅតែរដូវកាលបុណ្យទានតែប៉ុណ្ណោះ។ បន្ថែមពីនេះរដ្ឋបាលខេត្តកែប ក៏គ្រោងបង្កើតឲ្យមានរថភ្លើងល្បឿនលឿន ដែលធ្វើដំណើរពីខេត្តព្រះសីហនុទៅកែបផងដែរ៕
Tag:
រូបព្រះពុទ្ធរូប
រថភ្លើង
ព្រះសីហនុ
កែប
ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com