ជាតិ
ភ្ញៀវទេសចរជាតិទៅលេងខេត្តព្រះសីហនុ ថយជិត៤៣ភាគរយ នៅថ្ងៃចូលឆ្នាំចិន រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
× ភ្នំពេញ៖ រយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំប្រពៃណីចិន ភ្ញៀវទេសចរជាតិ ដែលបានទៅលេងកម្សាន្តនៅខេត្តព្រះសីហនុ មានចំនួនសរុប ៤៥ ៥០០នាក់ ដោយបានថយចុះ៤២,៤៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៨ ដែលមានភ្ញៀវជាតិ ៧៩ ០៥០នាក់។ នេះបើតាម លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសរណ៍ខេត្តព្រះសីហនុ។
ផ្ទុយពីការធ្លាក់នៃភ្ញៀវទេសចរក្នុងស្រុក កំណើនភ្ញៀវទេសបរទេសពិសេសជនជាតិចិន បានកើនឡើងជិត៤០ភាគរយទៅវិញ ដែលក្នុងនោះមានចំនួន១២ ៥០០នាក់។ ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក តាំង សុចិត្តគ្រឹស្នា បានបញ្ជាក់ថា ភ្ញៀវទេសចរជាតិ-អន្តរជាតិសរុប ដែលមកលេងខេត្តព្រះសីហនុ មានចំនួន៥,៨ម៉ឺននាក់ ដែលធា្លក់ចុះជិត៣៥ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ ដែលមានចំនួន៨,៨ម៉ឺននាក់។
រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
រូបភាពបានពី លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ
ក្នុងចំណោមភ្ញៀវទេសចរសរុបខាងលើ មានជាង ៩ពាន់នាក់ ដែលបានទៅកម្សាន្តនៅបណ្តាកោះនានាក្នុងខេត្តព្រះសីហនុ។ ចំណែកភ្ញៀវជិត៣,៧ម៉ឺននាក់ ទៅលេងរមណីយដ្ឋានក្បាលឆាយ, ភ្ញៀវទេសចរ ២ ៣៥០នាក់ ទៅរមណីយដ្ឋានថ្មរ៉ូង និង ទៅរមណីយដ្ឋានពិកនិក មាន៦៥០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com