ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​៤ មាន​ទុន​ជាង​៣០​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ នៅ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ក្រចេះ​
07, Feb 2019 , 8:39 pm        
រូបភាព
រូបបានពីCDC
រូបបានពីCDC
​ភ្នំពេញ​៖ ក្រុមហ៊ុន​ថ្មី​ចំនួន​៤ ដែលមាន​ទុន​វិយោគ​សរុប ៣៤​លាន​ដុល្លារ ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) សម្រេច​ចេញ «​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ​» ក្នុង​ការបើក​រោងចក្រ​របស់ខ្លួន នៅ​ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ខេត្តក្រចេះ​។ បើតាម​សេចក្តីជូនដំណឹង​របស់​CDC ថ្ងៃទី​៧ កុម្ភៈ ឆ្នាំ​២០១៩ រោងចក្រ​ទាំង​៤​នេះ អាច​ផ្តល់ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ជាង ១ ៦០០​កន្លែង​។

 
​ក្រុមហ៊ុន​ទាំង​៤ ដែល​CDC​បានអនុម័ត​នោះ មាន ក្រុមហ៊ុន FASHION HOUSEWARE (CAMBODIA) និង​ក្រុមហ៊ុន TUBAO (CAMBODIA) DECORATION MATERIAL មាន​ទីតាំង​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន​ទាំងពីរ​នេះ  មាន​ទុនវិនិយោគ ១១,៥​លាន​ដុល្លារ ដោយ​ក្រុមហ៊ុន FASHION HOUSEWARE គ្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​ក្នុងផ្ទះ គ្រឿង​តុបតែង​ក្នុង​ពិធីបុណ្យ​ណូអែល សម្ភារៈ​សម្រាប់​ម៉ាស៊ីនដេរ និង​សម្ភារៈ​ផ្សេងៗ​ទៀត​។ ដោយឡែក ក្រុមហ៊ុន TUBAO (CAMBODIA) គ្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ និងរ​ក្តា​បន្ទះ​។​


រូបបានពីCDC
 
​រីឯ​ក្រុមហ៊ុន ZHONGQI LIHUI CABLE មាន​ទុនវិនិយោគ​ចំនួន​ជាង ២០​លាន​ដុល្លារ គ្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​យូ ប៊ី អ៊ី ស្នួល ខេត្តក្រចេះ និង​ក្រុមហ៊ុន​WINTIME (CAMBODIA) គ្រោង​បង្កើត​រោងចក្រ​ផលិត​ដើម​ណូអែល គ្រឿង​លម្អ និង​អំពូល​ភ្លើង​លម្អ​គ្រប់​ប្រភេទ នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន ខេត្តស្វាយរៀង ជាមួយនឹង​ដើមទុន​វិនិយោគ ២,៤៣​លាន​ដុល្លារ​។ នេះ​បើតាម​CDC៕ 
 

Tag:
 រោងចក្រ​
© រក្សាសិទ្ធិដោយ thmeythmey.com