ជាតិ
លោក ជា សុផារ៉ា ប្រាប់​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ រៀបចំ​ចិញ្ចើមផ្លូវ​ឲ្យ​មាន​សោភ័ណភាព
08, Feb 2019 , 11:39 am        
រូបភាព
​រដ្ឋ​ម​ន្រី្ត​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ប្រាប់​ឲ្យ​អភិបាលខេត្ត​ព្រះសីហនុ រៀបចំ​ចិ​ញ្ជើ​ម​ផ្លូវ​សាធារណៈ ឲ្យ​មាន​សោភ័ណភាព ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ និង​លើកកម្ពស់​ការធ្វើដំណើរ​ថ្មើរជើង​។

 
​លោក ជា សុផារ៉ា ដែល​បាន​ផ្ញើលិខិត​ទៅ​លោក យន្ត មីន បាន​ប្រាប់​ឲ្យ​អភិបាលខេត្ត​រូបនេះ ណែនាំ​ដល់​ម្ចាស់ សណ្ឋាគារ ភោ​ជនី​ដ្ឋា​ន អគារ​ការិយាល័យ អគារ​ស្នាក់នៅ សំណង់ ដីឡូត៍ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ អនុវត្តតាម​វិធានការ​របស់​ក្រសួង​ឲ្យ​បាន​ត្រឹមត្រូវ​។​
 
​វិធានការ​ក្រសួង ដែល​បាន​ដាក់ចេញ​នោះ មាន​៣​ចំណុច រួមមាន​៖ ទី​១ រៀបចំ​ចិញ្ចើមផ្លូវ​នៅមុខ​ដីឡូត៍ ឬ​អចលនវត្ថុ​របស់ខ្លួន ដោយ​ក្រាល​ថ្ម​ក្រា​នី​ត ដែលមាន​នីវ៉ូ​គោល​ស្មើគ្នា ដោយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​ថ្មើរជើង និង​គន្លង​ផ្លូវ​ទោចក្រយាន សម្រាប់​សាធារណជន និង​ជនពិការ អាចធ្វើ​ចរាចរណ៍​បាន ប្រកបដោយ​សមធម៌​។ ទី​២ យកចិត្តទុកដាក់​ខ្ពស់​អមពី​ការធ្វើសមាហរណកម្ម និង​កា​រត​ភ្ជ​ប់​ពី​ផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ ស្របតាម​បទដ្ឋាន​បច្ចេកទេស​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ និង​ទីតាំង​ភូមិសាស្ត្រ និង​ទី​៣ រក្សា​សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ សោភ័ណភាព បរិស្ថាន​ល្អ និង​សុខដុមរមនា​ជាមួយនឹង​អ្នកជិតខាង និង​សាធារណជន​៕

© រក្សាសិទ្ធិដោយ thmeythmey.com