ពីនេះ ពីនោះ
ព័ត៍មានសុខភាព
កត្តា៣យ៉ាងដែលបណ្តាលឲ្យយល់សប្តិអាក្រក់ច្រើន
09, Feb 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជំងឺ​ធ្លាក់​ទឹកចិត្ត ការ​គេង​មិន​លក់ និង​ការ​អស់កម្លាំង អាចជា​កត្តា​ហានិភ័យ​ចំបង ចំពោះ​ការ​យល់សប្តិ​អាក្រក់​ញឹកញាប់​។​


 
​វេជ្ជបណ្ឌិត នី​ល សេន​ម៉េ​ន (Nils Sandman) បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ពី​ការផ្សារភ្ជាប់​យ៉ាងច្បាស់​ពី​សុខភាព និង​ការ​យល់សប្តិ​អាក្រក់​។​
 
​អ្នកស្រាវជ្រាវ​បានធ្វើ​សេចក្តីរាយការណ៍​ថា ការ​យល់សប្តិ​អាក្រក់​ញឹក គឺមាន​ប្រហែល ២៨ ភាគរយ​នៃ​អ្នក​ដែលមាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ និង​ប្រហែលជា ១៧ ភាគរយ​នៃ​អ្នក​ដែល​គេង​មិន​លក់​ញឹកញាប់​។​
 
​ក្រោយពី​វិភាគ អ្នកស្រាវជ្រាវ​បាន​សរុប​ថា ការ​គេង​មិន​លក់ ការ​អស់កម្លាំង និង​ជំងឺ​ធ្លាក់​ទឹកចិត្ត គឺជា​កត្តា​ហានិភ័យ​ចំបង​សម្រាប់​ការ​យល់សប្តិ​អាក្រក់​។​
 
​វា​អាចទៅរួច​ដែល​ការ​យល់សប្តិ​អាក្រក់ អាច​ដើរតួ​ជា​អ្នក​ចង្អុលបង្ហាញ​មុនគេ​នៃ​ការចាប់ផ្តើម​នៃ​ជំងឺ​ធ្លាក់​ទឹកចិត្ត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com