កំណាព្យ
ជាតិ
ប្រឹង​ខ្លួនឯង​ផង បើ​ខ្លាច​ចិន​
09, Feb 2019 , 12:59 pm        
រូបភាព
បុរសជនជាតិចិនម្នាក់កំពុងដើរនៅក្បែររង្វង់មូលតោពីរដែលអមជាមួយសំណង់អាគារថ្មីនៅពីខាងក្រោយ នៅក្នុងខេត្តព្រះសីហនុថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៨ (រូបភាព៖AFP)
បុរសជនជាតិចិនម្នាក់កំពុងដើរនៅក្បែររង្វង់មូលតោពីរដែលអមជាមួយសំណង់អាគារថ្មីនៅពីខាងក្រោយ នៅក្នុងខេត្តព្រះសីហនុថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០១៨ (រូបភាព៖AFP)
ដោយ:


បទ គោ​ព័ទ្ធ​ស្នឹង​
 
-​ចិន​ចូល​ស្រុក​ខ្លះ​បុក​ពោះ​ភ័យ​ ​ភ័យខ្លាច​ចិន​វៃវាង​ពូកែ​
​កែខៃ​ច្នៃ​កេង​ទ្រព្យ​ស្រុក​ខ្មែរ​ ​ខ្មែរ​ខ្លះ​ស្រែក​ឡែ​ថា​ស្អប់​ចិន​។​
 
-​ចិន​ណា​ខូចខិល​ស្អប់​ពិត​ត្រូវ​ ​ត្រូវ​រៀន​តាមផ្លូវ​ចិន​ណា​ប៉ិន​
​ប៉ិន​រឿង​រកស៊ី​គាស់​កាយ​កិន​ ​កិន​កាន់​កិច្ច​ប៉ិន​ទើប​ចិន​មាន​។​
 
-​មាន​ចិន​ច្រើនណាស់​មក​ស្របច្បាប់ ​ច្បាប់​កាន់​មិន​កាប់​លួច​មិន​ហ៊ាន​
​ហ៊ាន​ចូល​បោះទុន​ខ្ទង់រយ​លាន​ ​លាន​ពាន់​ក៏មាន​តាម​ស្មេរ​ដឹង​។​
 
-​ដឹង​ទេ​រោងចក្រ​ចិន​រាប់រយ​ ​រយ​រៀប​មិន​ស៊យ​បើ​យើង​ប្រឹង​
​ប្រឹងប្រែង​ធ្វើការ​ទាំង​ធូរ​តឹង​ ​តឹង​មុន​ក្រោយ​ដឹងបាន​ធូរ​ស្តែង​។​
 
-​ស្តែង​រាស្ត្រ​ស្រណុក​ស្រុក​ក៏​ថ្កើង ​ថ្កើងថ្កាន​បាន​ឡើង​ទាន់​គេឯង​
​ឯង​ខ្មែរ​ម្ចាស់​ស្រុក​រឿង​អ្វី​ក្រែង​ ​ក្រែង​គេ​លេប​ឯង​ទាំងរ​ស់បាន​។​
 
-​បាន​បើ​គេ​ហ៊ាន​យើង​មានច្បាប់​ ​ច្បាប់​រដ្ឋ​ចង​ចាប់​អ្នក​រំខាន​
​ខាន​ខក​រក​ស៊ីត​ទៀត​បាន​ ​បាន​ច្បាប់​ដេញ​បាន​ពី​ស្រុក​ខ្មែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com