ជាតិ
២៥ខេត្ត/រាជធានី
ទេសចរ​ជាតិ​-​អន្តរជាតិ​ជិត​១​លាន​នាក់ ដើរ​កម្សាន្ត​នៅ​កម្ពុជា ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន​
09, Feb 2019 , 3:29 pm        
រូបភាព
​ភ្នំពេញ​៖ រយៈពេល​៣​ថ្ងៃ នៃ​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ចិន មាន​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ជាង​៩៣,៤​ម៉ឺន​នាក់ បាន​ទៅលេង​កម្សាន្ត​នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត ក្នុងប្រទេស​កម្ពុជា​។ ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​នេះ មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង​១០,៨​ម៉ឺន​នាក់​។ នេះ​បើ​យោងតាម​ស្ថិតិ​ពី​ក្រសួងទេសចរណ៍​។

 
​ស្ថិតិ​ដដែល បាន​បង្ហាញថា ក្នុងចំណោម​ភ្ញៀវទេសចរ​សរុប​ទាំង​២៥​រាជធានី​-​ខេត្ត មាន​ខេត្ត​៥​ដែលមាន​ភ្ញៀវទេសចរ​ទៅលេង​កម្សាន្ត​ច្រើនជាងគេ​។ ក្នុងនោះ រួមមាន ខេត្ត​កែប មាន​ភ្ញៀវទេសចរ​ជាង​១៣​ម៉ឺន​នាក់​, ខេ​ត​កំពត មាន​ជាង​១១​ម៉ឺន​នាក់​, ខេត្តសៀមរាប មាន​ជាង​៩​ម៉ឺន​នាក់​, ខេត្តកណ្តាល មាន​ជាង​៨​ម៉ឺន​នាក់ និង​ខេត្តបាត់ដំបង មាន​ជាង​៦​ម៉ឺន​នាក់​៕ 
 

Tag:
 ទេសចរណ៍​
  ២៥​ខេត្ត​-​ក្រុង​
© រក្សាសិទ្ធិដោយ thmeythmey.com