ជាតិ
លោក នាក់ ណេ​រ៉ុ​ន ត្រូវបានតែងតាំងជាអភិបាលរង​ថ្មី​ខេត្តសៀមរាប​
09, Feb 2019 , 3:49 pm        
រូបភាព
លោក នាក់ ណេរ៉ុន រូបកណ្ដាលពេលទទួលសញ្ញាបត្រ។ រូបភាពពីហ្វេសប៊ុកលោក។
លោក នាក់ ណេរ៉ុន រូបកណ្ដាលពេលទទួលសញ្ញាបត្រ។ រូបភាពពីហ្វេសប៊ុកលោក។
​សៀមរាប​៖ លោក នាក់ ណេ​រ៉ុ​ន ត្រូវបាន​តំណែង​ជា​អភិបាលរង​ថ្មី នៃ​ខេត្តសៀមរាប​។ នេះ​បើ​យោងតាម អនុក្រឹត្យ ចុះ​ថ្ងៃទី ៣១ មករា ឆ្នាំ​២០១៩​។

 
​លោក លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​រសៀល​ថ្ងៃទី​៩ កុម្ភៈ​ថា ពិតជា​មានការ​តែងតាំង​លោក នាក់ ណេ​រ៉ុ​ន ជា​អភិបាលរង​ពិតប្រាកដ​មែន តែ​លោក​បញ្ជាក់ថា មិនទាន់មាន​គោលការណ៍​ពី​ក្រសួងមហាផ្ទៃ ពី​ការកំណត់​ថ្ងៃ​ប្រកាស​ចូលកាន់​តំណែង​នៅឡើយ​។ តាម​អ្នកនាំពាក្យ​ដដែល មុន​អនុ​ក្រឹ​ត​តែងតាំង​នេះ  លោក នាក់ ណេ​រ៉ុ​ន ជា​អភិបាលស្រុក​ស្រីស្នំ ជា​អតីត​អភិបាលស្រុក​វ៉ារិន ហើយ​លោក​កាន់ការ​ងារ​ជា​អភិបាលស្រុក​នេះ​ជាង ១០​ឆ្នាំ​មកហើយ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com