កំណាព្យ
ជាតិ
១៤ កុម្ភ:ទិវានៃក្ដីស្រឡាញ់ !!!
×
**** បទកាកគតិ****
ស្រឡាញ់ច្រើនផ្លូវ ក្រឹត្យក្រមត្រឹមត្រូវ
ស្នេហ៍ឪស្នេហ៍ម៉ែ ជីតាជីដូន
កូនចៅហូរហែ ទាំងក្រុងទាំងស្រែ
ស្នេហ៍សាច់លោហិត ។
ស្រឡាញ់ប្រុសស្រី ស្នេហ៍ប្រពន្ធប្ដី
ដក់ក្ដីអាណិត សង្សារសំណព្វ
កប់ក្នុងដួងចិត្ត ស្មោះស្ម័គ្រស្នេហ៍ស្និទ្ធ
ឥតមោហ៍មុសា ។
ស្រឡាញ់មិត្តភក្ដិ ដាមដិតជំពាក់
អ្នករួមកិច្ចការ ស្នេហ៍វប្បធម៌
ស្មោះសរចិន្ដា ស្រឡាញ់សង្ខារ
ព្រឹក្សាសព្វសត្វ ។
គោរពសាសនា ស្នេហ៍អង្គក្សត្រា
ព្រះមហាក្សត្រ ទឹកដីដូនតា
ការពារមធ្យ័ត មិនឲ្យបង់បាត់
ពីរម៉ាត់ [ ស្រឡាញ់ ! ]
ប្រភព៖ ( ចាបពូក )
© រក្សាសិទ្ធិដោយ thmeythmey.com