ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រសួងពាណិជ្ជកម្ម បានកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរថយន្តMercedes នៅកម្ពុជារបស់ក្រុមហ៊ុន ស្តារអូតូ(ខេមបូឌា)
× រថយន្ត Mercedes-Benz ជាម៉ាករថយន្តដែលល្បីល្បាញមិនត្រឹមតែនៅកម្រិតពិភពលោកនោះទេ ក៏ជាម៉ាកមួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជាផងដែរ។ នៅក្នុងប្រទេសកម្ពុជា មានតែក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) តែមួយគត់ ដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយ រថយន្ត Mercedes-Benz ដ៏ពេញនិយមនេះ។
យោងតាមលិខិត ចុះថ្ងៃទី ៨ខែកុម្ភៈ ដែលក្រុមហ៊ុន ស្តារអូតូយើងខ្ញុំទទួលបាន ក្រសួងពាណិជ្ជកម្ម បានសរសេរដូច្នេះថា៖«ក្រសួងពាណិជ្ជកម្ម ឯកភាពកត់ត្រាទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តពាក់ម៉ាកខាងលើ(Mercedes-Benz) នៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់ក្រុមហ៊ុន ស្តារអូខូ(ខេមបូឌា) ខូអិលធីឌី ដែលទទួលបានពីក្រុមហ៊ុន Daimler AG ដូចមានចែកក្នុងលិខិតប្រគល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខដែលក្រសួងបានតម្កល់ទុករួចហើយ»។
លិខិតខាងលើនេះ មានន័យថា មានតែក្រុមហ៊ុនស្តារអូតូ(ខេមបូឌា) តែមួយគត់ ដែលមានសិទ្ធិនាំចូល និងចែកចាយរថយន្តថ្មីម៉ាក Mercedes-Benz ចូលមកប្រទេសកម្ពុជា។ ក្រុមហ៊ុនស្តារអូតូ(ខេមបូឌា) យើងខ្ញុំ នឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុន ឬបុគ្គលណា ដែលបំពានច្បាប់ លួចលាក់នាំចូលរថយន្តថ្មី Mercedes-Benz ដែលជាសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុន ស្តារអូតូនោះ។
សូមជម្រាបថា ក្រុមហ៊ុនស្តារអូតូ(ខេមបូឌា) មានទីតាំងស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទំនាក់ទំនងទៅកាន់លេខ 017-231-488 | 023-231-488 ៕
© រក្សាសិទ្ធិដោយ thmeythmey.com