ជាតិ
សង្គមជាតិ
ដើមឆ្នាំ​២០១៩ អាជ្ញាធរ​ចាប់​រថយន្ត​ដឹក​លើស​ទម្ងន់​ជាង​២០០​គ្រឿង និង​ផាក​បាន​៥៣១​លាន​រៀល
11, Feb 2019 , 9:39 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន​២១៥​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​៥៣១​លាន​រៀល​។ នេះ​បើតាម​ការចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លួ​វ​ការ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

 
​ក្រសួង​សាធារណការ បាន​ឲ្យ​ដឹងថា ចំនួន​រថយន្ត ដែល​ចាប់បាន​ទាំង​២១៥​គ្រឿង​នេះ មានការ​កើនឡើង​ចំនួន​១​គ្រឿង ដោយ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៨ មាន​២១៤​គ្រឿង​។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់ ៣២​តោន​៕ 
 

Tag:
 ​រថយន្ត​លើស​ទម្ងន់
© រក្សាសិទ្ធិដោយ thmeythmey.com