ជាតិ
សង្គមជាតិ
សិល្បះ
លោក ថេ​ណា បាន​លុប​បទ «​អេ​ម​» របស់ខ្លួន​ចោល ក្រោយពី​បានទទួល​រង​ការរិះគន់​ពីសា​ធា​រណ​ជន​
11, Feb 2019 , 4:14 pm        
រូបភាព
​ភ្នំពេញ​៖ តារាចម្រៀង Tena Khimphun បា​នស​ម្រ​ច​ចិត្ត​លុប​បទ​ចម្រៀង​ថ្មី​របស់ខ្លួន​ចោល ដែលមាន​ចំណងជើង​ថា​«Emm-​អេ​ម​» ក្រោយពី​មានការ​ផ្ទុះ​ការរិះគន់​ពី​សំណាក់​អ្នកសិល្បៈ​ដូចគ្នា សា​ធា​រណជន ពិសេស​ពី​សំណាក់​ក្រសួង​វប្បធម៌​។

«​ខ្ញុំ​មិនដែល​គិត​ចង់​ប៉ះពាល់​អ្នក​ទេ ខ្ញុំ​ធ្វើ​សំរាប់តែ​fans ខ្ញុំ​ទេ អគុណ ហើយ​ខ្ញុំ​បាន​លុប​បទ​នោះ ហើយៗ​»​។ នេះ​គឺជា​សំណេរ​មួយ​ឃ្លា​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក Tena Khimphun ក្រោយ​មានប្រតិកម្ម​ពី​មហាជន ដែល​មិន​ពេញចិត្ត​ចំពោះ​បទ​ចម្រៀង​ថ្មី​មួយ​នេះ​។​


 
​តារាចម្រៀង Tena Khimphun ទើបតែ​ចេញផ្សាយ​បទ​ថ្មី​នេះ នៅលើ​បណ្តាញ​សង្គម Youtube ដែល​បទ​ប្រភេទ​រ៉េ​ប​(Rap) រៀបរាប់​ពី​សកម្មភាព​រួមភេទ​នៅក្នុង​ថ្នាក់រៀន ដែល​ច្រៀង​ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ​។ ដ្បិត​បទ​ចម្រៀង​នេះ ត្រូវបាន Tena Khimphun លុបចេញ​មែន ប៉ុន្តែ​បទ​នេះ ត្រូវបាន​គេ​ចម្លង​ទុក ហើយ​នៅតែ​បន្ត​ចែកចាយ​នៅលើ​បណ្ដាញ Youtube ដដែល ។​
 
​មិន​ត្រឹមតែ​សាធារណជន ដែល​មិន​គាំទ្រ​នោះទេ សូម្បីតែ​អ្នកសិល្បៈ និង​មន្ត្រីជាន់ខ្ពស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​មិន​ពេញចិត្ត​ចំពោះ​បទ​ចម្រៀង​រ៉េ​ប​រៀបរាប់​នេះដែរ​។ លោក ថៃ នរ​សត្យា អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ដែល​បាន​ប្រតិកម្ម​លើ​បទ​ចម្រៀង​របស់ Tena Khimphun ចាត់ទុក​ការ​តែង​និពន្ធ​បទ​បែបនេះ ជា​គំរូ​មិនល្អ​ដល់​មហាជន ដែល​បំផ្លាញ​វិស័យ​វប្បធម៌​ជាតិ​។​
 
«​ទស្សនៈ​យ៉ាងម៉េច​ហ្នឹង ដែល​អាចបង្កើត​គំនិត​ផលិត​ស្នាដៃ​របៀបនេះ ?! ជា​អ្នកនិពន្ធ ជា​អ្នកចម្រៀង ជា​អ្នកសិល្បៈ ជា​សាធារណៈ​បុគ្គល គួរតែ​ជា​គម្រូ​ល្អជា​សាធារណៈ​ជាពិសេស ចំពោះ​ប្អូនៗ​យើង​ជំនាន់​ក្រោយ ! តែ​នេះ​មិន​អ៊ីចឹង​ទេ បែ​ជា​បន្ទាប​បន្ថោកខ្លួន​ឲ្យ​ក្លាយជា​អ្នក​បំពុល និង​បំផ្លាញ​ខ្លួន​ក្នុង​វិស័យ​វប្បធម៌​របស់​ជាតិ​ខ្លួន​ទៅវិញ …»​។ នេះ​បើតាម​សំណេរ​របស់​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌​។​
 

© រក្សាសិទ្ធិដោយ thmeythmey.com