ជាតិ
រថយន្ត
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ស្តារ​អូ​តូ គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល​ជំរុញ​ឲ្យ​មានការ​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​
12, Feb 2019 , 2:27 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងពាណិជ្ជកម្ម​កាល​ពីថ្ងៃ​ទី​៨ ខែកុម្ភៈ បានផ្តល់​លិខិតបញ្ជាក់​ការឯកភាព​កត់ត្រា​ទទួល​ស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ លើ​រថយន្ត​ពាក់​ម៉ាក​Mercedes-Benz នៅក្នុង​ប្រទេស​កម្ពុជា របស់​ក្រុមហ៊ុន ស្តារ​អូ​ខូ​(​ខេ​ម​បូ​ឌា​) ខូ​អិ​ល​ធី​ឌី​។ នេះ​មានន័យថា  មានតែ​ក្រុមហ៊ុន​ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) មួយគត់​នៅ​កម្ពុជា ដែលមាន​សិទ្ធិ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ម៉ាក Mercedes-Benz​។
 
​ទាក់ទង​នឹង​ការចេញលិខិត​បញ្ជាក់ ការកត់ត្រា​ទទួលស្គាល់​សិទ្ធិ​នាំចូល និង​ចែកចាយ​ផ្តាច់មុខ​លើ​រថយន្ត​ពាក់​ម៉ាក Mercedes-Benz នេះ ក្រុមហ៊ុន​ស្តារ​អូ​តូ មាន​សេចក្តីសោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​កិច្ច​ខិ​ត្ត​ខំប្រឹងប្រែង និង​ការយកចិត្តទុកដាក់រ​បស់​ក្រសួងពាណិជ្ជកម្ម ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​បង្កើត​បរិយាកាស​ប្រកួតប្រជែង​ដោយស្មោះ​ត្រង់​សម្រាប់​អ្នកវិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​រំ​ជុ​ញ​ឲ្យ​មាន​ការគោរព​កម្មសិទ្ធិ​បញ្ញា និង​សិទ្ធិផ្តាច់មុខ​លើ​ម៉ាក​សញ្ញា​នេះ​។ ក្រុមហ៊ុន​ស្តារ​អូ​តូ ជឿជាក់ថា យន្តការ​នេះ នឹង​អាច​ការពារ​ផលប្រយោជន៍​របស់​អ្នកវិនិយោគ ក៏ដូចជា​អ្នកប្រើប្រាស់ ជាពិសេស​ទប់ស្កាត់​ទំនិញ​ក្លែងក្លាយ និង​ទំនិញគេចពន្ធ​ដែល​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​នៃ​ការកៀងករ​ចំណូល​ពន្ធ​ចូល​រដ្ឋ​នោះ​។ 


 
​ដើម្បី​រួមចំណែក​ក្នុង​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល ក្រុមហ៊ុន​ស្តារ​អូ​តូ ក៏​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន ឬ​បុគ្គល​ណា ដែល​បំពាន​ប្រកាស​ខាងលើ លួចលាក់​នាំចូល​រថយន្ត​ថ្មី Mercedes-Benz ដែលជា​សិទ្ធិផ្តាច់មុខ​របស់​ក្រុមហ៊ុន​របស់ខ្លួន​ដែរ​។ 
 
​រថយន្ត Mercedes-Benz ជា​ម៉ាក​រថយន្ត​ដែល​ល្បីល្បាញ​មិន​ត្រឹមតែ​នៅ​កម្រិត​ពិភពលោក​នោះទេ ក៏​ជា​ម៉ាក​មួយ​ដ៏​ល្បី​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។ នៅក្នុង​ប្រទេស​កម្ពុជា មានតែ​ក្រុមហ៊ុន ស្តារ​អូ​តូ (​ខេ​ម​បូ​ឌា​) តែមួយគត់ ដែល​ទទួលបាន​សិទ្ធិផ្តាច់មុខ​ក្នុងការ​នាំចូល និង​ចែកចាយ រថយន្ត Mercedes-Benz ដ៏​ពេញនិយម​នេះ​។  
 
​ក្រុមហ៊ុន​ស្តារ​អូ​តូ​(​ខេ​ម​បូ​ឌា​) មាន​ទីតាំង​ស្ថិតនៅ​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ ក្នុង​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ សម្រាប់​ព័ត៌មាន​បន្ថែម លោកអ្នក​អាច​ទំនាក់ទំនង​ទៅកាន់​លេខ 017-231-488 | 023-231-488 ៕

© រក្សាសិទ្ធិដោយ thmeythmey.com