កីឡាអន្តរជាតិ
អន្តរជាតិ
១៦ក្រុមជើងទី១ UCL៖ Spurs ទទួល Dortmund រីឯម្ចាស់ការពារជើងឯក Real ទៅជួប Ajax
× Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋាន Wembley ទទួលស្វាគមន៍ Borussia Dortmund ខណៈម្ចាស់ការពារតំណែងជើងឯក Real Madrid ត្រូវធ្វើដំណើរទៅជួប Ajax នាការប្រកួតជើងទី១ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League នៅថ្ងៃទី១៣ ខែកុម្ភៈ វេលាម៉ោង ៣:០០នាទីទៀបភ្លឺ [ម៉ោងនៅកម្ពុជា]។
ជំនួបទល់នឹង Dortmund យប់នេះ អ្នកចាត់ការទូទៅ Spurs លោក Mauricio Pochettino និយាយថាលោកមិនភ្ញាក់ភ្អើលចំពោះភាពលេចធ្លោរបស់ខ្សែបម្រើសញ្ជាតិអង់គ្លេស Jadon Sancho ឡើយ ខណៈក្រុមលោកបានត្រៀមរួចស្រេចអស់ហើយ។
ខ្សែបម្រើស្លាប់វ័យ១៨ឆ្នាំ ដែលបានផ្លាស់ចេញពី Manchester City ទៅរួមក្រុមនៅអាល្លឺម៉ង់កាលពីឆ្នាំ ២០១៧ បានបង្កើនទម្រង់លេងដ៏អស្ចារ្យ ដោយរកបាន៨គ្រាប់ និងបញ្ជូនបាល់ឲ្យដៃគូសម្រេចទី១០លើក ដើម្បីនាំ Dortmund ឈរកំពូលតារាង Bundesliga រដូវកាលនេះ។
«យើងដឹងយ៉ាងច្បាស់ថា Sancho មានសមត្ថភាពធ្វើអ្វីដែលគាត់កំពុងធ្វើឥឡូវនេះ។ រូបគេជាតួអង្គសំខាន់ក្នុងជំនួបនេះ»។ Pochettino សរសើរ Sancho ដូច្នេះ ប៉ុន្តែលោកបន្ថែមថាបើទោះរូបគេជាកីឡាករវ័យក្មេងមានទេពកោសល្យក្តីក៏លោកមិនភ្ញាក់ផ្អើលអ្វីដែរ។ អ្នកចាត់ការសញ្ជាតិអាហ្សង់ទីន វ័យ៤៦ឆ្នាំនិយាយបែបនេះព្រោះលោកមានជំនឿចិត្តលើកូនក្រុមខ្លួនដូចជាខ្សែការពារ Jan Vertonghen, Christian Eriksen និង Son ជាដើម ខណៈ Spurs កំពុងប្រជែងព។
យ៉ាងណាក្រុមមាន់ខ្នាយមាស ក៏កំពុងមានវិបត្តិកីឡាករសំខាន់ផងដែរ ដូចជាខ្សែប្រយុទ្ធ Harry Kane (របួសជង្គង់) និងខ្សែបម្រើ Dele Alli (របូសសរសែពួរ)។
ចំណែកជំនួបមួយគូទៀត គឺម្ចាស់ផ្ទះ Ajax នឹងត្រូវទទួលក្រុមការពារជើងឯកឆ្នាំចាស់ Real Madrid។ ក្រុមរហស្សនាមស្តេចសបច្ចុប្បន្នបានស្តារទម្រង់លេងបានល្អវិញហើយ បន្ទាប់ពីដុនដាមមួយរយៈក្រោយការចាកចេញរបស់កីឡាករឆ្នើម Cristiano Ronaldo រដូវកាលនេះ។
រីឯ Ajax ក៏មិនធម្មតាដែរ ពួកគេជាក្រុមកំពុងឡើងជើង ដ្បិតមានកីឡាករឆ្នើមលេចធ្លោខ្លាំងដូចជា Frenkie De Jong និងខ្សែការពារ Matthijs de Ligt ជាដើម៕
Tag:
បាល់ទាត់
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com