អត្ថបទពាណិជ្ជកម្ម
បន្ទាប់ពី​តារា​ល្បីៗ​ជាច្រើន​ប្រកាស​ស្វែងរក ពេលនេះ​អ្នកជំនាញ​ថតរូប​ពេលយប់​បង្ហាញខ្លួន​ហើយ រូបរាង​ឡូយ​មិនធម្មតា​!
14, Feb 2019 , 11:15 am        
រូបភាព
ដោយ:
​បន្ទាប់ពី​មានការ​ផ្ទុះ​រូបភាព​ស្វែងរក​អ្នកជំនាញ​ថត​រូបភាព​ពេលយប់ ដែល​បាន​បង្ហោះ​ដោយ​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព និង តារា​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ក​បុក​ដ៏​ល្បីៗ​ដូចជា កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា លោក កែវ សុខ​ផេង​, លោក ឈឹម​សក្កដា​, កញ្ញា ហ៊ិ​ន ច័ន្ទនីរ​ត្ន័​, លោក ជា សុ​វណ្ណា​រឹទ្ធ​, អ្នកនាង សុខ សុ​ម៉ា​វ​តី​, អ្នកនាង នាង សុ​វ៉ាត​នា ហៅ DJ Nana,  លោក ហៃ​ប៉ាវ​ហុង​,  កញ្ញា ស៊ីន យូ​ប៊ី​ន​, និង កញ្ញា សាឡា​ត់ ស្រី​ឡាង​ជាដើម កាលពី​ប៉ុន្មាន​ថ្ងៃមុន​រួចមក ដោយនៅ Status ដែល​ពួកគាត់​បានសរសេរថា « ខ្ញុំ​ចូលចិត្ត​ថតរូប​ណាស់ ជាពិសេស​ការថតរូប​ពេលយប់ បើសិន​ជាមាន​អ្នកជំនាញ​ថតរូប​ពេលយប់​ផ្ទាល់ខ្លួន មិនដឹង​ជា​ល្អ​យ៉ាងណាទេ​! តើន​ណា​ជា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់ខ្ញុំ​ទៅ​? អាច​ទាយ​បានទេ​?»  ដែល Caption ទាំងអស់នេះ ពួកគាត់​សរសេរ និង​បង្ហោះ​ដោយ​ភ្ញា​ប់​ជាមួយនឹង​រូបភាព​មួយ​ស្លឹក​ដែល​គួរ​ឲ្យ​ទាក់ទាញ នៅពេលនោះ​មាន​ក្រុម​អ្នកគាំទ្រ​ខ្លះ​បាន Comment ប្លែកៗ និង​ខ្លះទៀត​បាន Comment ជា​លក្ខណៈ​លេងសើច​ទៅតាម​របៀប​ដែល​ពួកគេ​ចូលចិត្ត និង ស្រលាញ់​រាប់អាន Idol របស់​ពួកគេ​ទាំងនោះ​។
 
​មកដល់​ថ្ងៃនេះ អ្វីដែល​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ក្រុម​តារា​ល្បីៗ​ដដែល​បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ទៀត ថា​ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​របស់​ពួកគាត់ ដែល​នៅលើ​រូបភាព​នោះ​មាន​បុរស​ម្នាក់​កាន់កា​ម៉េ​រា​ថតរូប​ដដែល ហើយ​មាន​ទូរ​សព្ទ​ដ៏​ស្រស់ស្អាត​អម​ជាមួយគ្នា ដោយ​សរសេរ​អក្ស​នៅ​ខាងក្រោម​ថា​«R17 Pro ជា​អ្នកជំនាញ​ថតរូប​នៅពេល​យប់​» ដែលជា​អ្នក​មិត្ត​យល់ចិត្ត ទៅគ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​ជាមួយ​ពួកគាត់​ផងដែរ​។ មិនតែប៉ុណ្ណោះ R17 Pro បាន​ក្លាយទៅជា​អ្នកជំនាញ​ថតរូប​ពេលយប់​របស់​ពួកគាត់ ដែលមាន​ចំណង់​ចំណូលចិត្ត​ថតរូប​ពេលយប់​យ៉ាង​ស្រស់ស្អាត​។ ម៉ូ​ឌែ​ល​ដ៏​ស៊ីវីល័យ​មួយ​នេះ ផលិតឡើង​ដោយ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន OPPO ដែល​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប ដែលមាន​កាមេរ៉ា​៣​គ្រាប់ ដែលមាន​ទំហំ F1.5/F2.4 មាន​កាំ​ពន្លឺ​ដ៏​វៃឆ្លាត អាច​បន្ថែម​ពន្លឺ នៅ​ទីកន្លែង​ងងឹត​បាន​យ៉ាង​ស្រស់ស្អាត នឹងមិន​ធ្វើ​ឲ្យ​បែក​គុណភាព​រូប ឬ​ស្រអាប់​ឡើយ ដោយ​មិនចាំបាច់​ប្រើប្រាស់ Flash ជំនួយ ឬ Edit បន្ថែម​ពន្លឺ​ឡើយ​។ លើសពីនេះ វា​ក៏​អាច​បន្ថយ​ពន្លឺ​នៅ​ទីកន្លែង​ដែល​ភ្លឺ​ខ្លាំង​ថែមទៀត​ផង​។ ជាមួយគ្នានេះដែរ R17 Pro មាន​បច្ចេកវិទ្យា​ទប់​លំនឹង IOS អស់​ក្តីបារម្ភ ពី​ការបាត់បង់​លំនឹង​ពេល​ថតរូប​ភាព វា​មាន​បច្ចេកវិទ្យា Ultra Night Mode  ដែល​ធ្វើ​ឲ្យ​រូបភាព​កាន់តែ​ត្រជាក់​ភ្នែក និង​Color Mode ដែល​ធ្វើ​ឲ្យ​ពណ៌​នៃ​រូបភាព កាន់តែ​ស្រស់បំព្រង​តែម្តង​។ ដូច្នេះ មានន័យថា​អ្នកជំនាញ​ថតរូប​ពេលយប់ របស់​ក្រុម​តារា​ល្បីៗ​ជាច្រើន គឺ R17 Pro ។ បើ​អីចឹង​នៅចាំ​អី​ទៀត​! តោះ​គ្នា​យើង អ្នកណាខ្លះ​ដែល​ចូលចិត្ត​ថតរូប​ពេលយប់​? ៕
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com