ជាតិ
នយោបាយជាតិ
កម្ពុជា-ថៃ រួមគ្នាបន្តរក្សាស្ថិរភាពតាមព្រំដែន រដ្ឋមន្រ្តីការពារជាតិកម្ពុជា និង រដ្ឋមន្រ្តីក្រសួងការពារប្រទេសថៃ ក្នុងកិច្ចប្រជុំលើកទី១៤នៃគណៈកម្មាធិការព្រំដែនកម្ពុជា-ថៃ។ រូបពីក្រសួងការពារជាតិ
× ក្រសួងការពារជាតិកម្ពុជានិងក្រសួងការពារប្រទេសថៃ បានចេញសេចក្តីថ្លែងការណ៍រួមមួយ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយប្តេជ្ញារួមគ្នាក្នុងការបន្តថែរក្សាសន្តិភាពនិងស្ថិរភាពតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងក្រោយពីបញ្ចប់កិច្ចប្រជុំលើកទី១៤ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ក្រោមអធិបតីភាពរបស់សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងនាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសថៃ។ សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនិងសន្តិភាពតាមព្រំដែនកម្ពុជា-ថៃ ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។
កិច្ចប្រជុំលើកទី១៤នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ បានចាប់ផ្តើមពីថ្ងៃទី១៣-១៤ ខែកុម្ភៈ ឆ្នាំ២០១៩។ ក្រោយបញ្ចប់កិច្ចប្រជុំនេះ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ក៏បានចូលជួបសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
Tag:
កម្ពុជា-ថៃ
ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com