អត្ថបទពាណិជ្ជកម្ម
ធនាគារ ជីបម៉ុង ប៊ែ​ង ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ​
14, Feb 2019 , 3:57 pm        
រូបភាព
ភ្នំពេញ​៖​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ សាខា​ថ្មី​ទី ២ របស់ខ្លួន ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម កែង​ផ្លូវ​សម្តេច​ប៉ាន ក្នុង សង្កាត់​បឹងរាំង ខណ្ឌដូនពេញ​។ ការដាក់​ឲ្យ​ដំណើរការ​សាខា​ថ្មី​នេះ គឺ​កើតឡើង​ស្របពេល​កម្ពុជា មានការ​វិវត្តន៍​ឥតឈប់ឈរ នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កំណើន​នៃ​ចំនួន​ប្រតិបត្តិការ ក៏ដូចជា​ទំហំ​ទឹកប្រាក់ នៃ​សេវា​ធនាគារ​អេឡិចត្រូនិក​។
 
​ធនាគារ ជីបម៉ុង ខម​មើ​សល ប៊ែ​ង ដែលជា​ពាណិជ្ជកម្ម​ទី​១២ នៃ​ក្រុមហ៊ុន ជីប ម៉ុង ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​ប្រព័ន្ធ​បច្ចេកវិទ្យា​សុទ្ធសាធ សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ រាប់​ចាប់ពី​ការបើក​គណនី​ធនាគារ រហូតដល់​ការ​ទូរ​ទាត់​ផ្សេងៗ​ជាប្រចាំ​ថ្ងៃ​។ ជាងនេះទៅទៀត លក្ខណៈពិសេស​នៃ​ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង នឹង​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ បែប​ឌីជីថល​ដ៏​សម្បូរបែប សម្រាប់​បំពេញតម្រូវការ​ហិរញ្ញវត្ថុ​ដល់​អតិថិជន ដែល​អនុញ្ញាត​ឲ្យ​អតិថិជន ទទួលបាន​លើសពី​សេវា ដែល​ផ្តល់ជូន​តាមរយៈ​ដៃគូ​សហការ​ពាណិជ្ជកម្ម​។​


 
​ក្នុងឱកាស​នៃ​ការដាក់​សម្ពោធ​ដំណើរការ​ជា​ផ្លូវការ ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង សាខា​ព្រះ​នរោត្តម អតិថិ​ន​ជន​ទាំងអស់ នឹង​រីករាយ​ទទួលបាន​ឱកាស​ពិសេស អាច​ជ្រើសរើស​លេខ​គណនី​ពិសេស​ចំនួន​៨​ខ្ទង់ សម្រាប់​ការបើក​គណនី​ណាមួយ​របស់ខ្លួន​។​


 
​គួរ​បញ្ជាក់ថា ធនាគារ ជីប ម៉ុង ខម​មើ​សល ប៊ែ​ង បាន​ឈាន​ជើង​ចូលក្នុង​វិស័យ​ធនាគារ ប្រកបដោយ​ទំនុកចិត្ត​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​របាយការណ៍​ធនាគា​ជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​២០១៨ បាន​បង្ហាញថា ទំហំ​នៃ​ប្រតិបត្តិការ​នៃ​សេវា​ធនាគារ​អេឡិចត្រូនិក ដែល​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ មាន​រហូត​តដល់​ជាង​៩​ពាន់ ៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com