ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិនញ៉ាំអាហារពេលព្រឹក សុខភាពអ្នកនឹងធ្លាក់ទ្រុឌទ្រោមខ្លាំង
× ខាងក្រោមនេះយើងខ្ញុំនឹងបង្ហាញអ្នកពីផលវិបាកដែលអ្នកនឹងប្រទះពេលដែលមិនពិសារអាហារពេលព្រឹក។
តើមានអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹកក្នុងរយៈពេលយូរ នោះបេះដូងអ្នកនឹងចាប់ផ្តើមកើតមានបញ្ហា ដោយអាចប្រឈមមុខនឹងគ្រោះថ្នាក់ខ្ពស់ជាមិនខានឡើយ។
2. បើអ្នកមិនចូលចិត្តបរិភោគអាហារពេលព្រឹក អ្នកនឹងងាយកើតមានជំងឺទឹកនោមផ្អែមខ្លាំងណាស់ ដោយអត្រានៃការកើតគឺខ្ពស់ខ្លាំង។
3. អ្នកមិនគួរព្រោះតែចង់បានរាងស្អាត ហើយមិនញ៉ាំអាហារពេលព្រឹកឡើយ ព្រោះពេលដែលអ្នកមិនពិសារ នោះអ្នកនឹងងាយធាត់ជាងមុនទៅទៀត ដោយពិបាកក្នុងការស្គមមកវិញណាស់។
4. នៅពេលដែលអ្នកមិនញ៉ាំអាហារពេលព្រឹក អ្នកនឹងអាចកើតមានជំងឺឈឺមួយចំហៀងក្បាល ព្រោះជាតិស្ករក្នុងរាងកាយអ្នកធ្លាក់ចុះជាខ្លាំង។
5. បើអ្នកមិនពិសារអាហារពេលព្រឹក រាងកាយអ្នកនឹងខ្វះសារធាតុចិញ្ចឹម ដោយធ្វើឲ្យប្រព័ន្ធការពាររាងកាយអ្នកចុះខ្សោយបាន។ ជាហេតុដែលធ្វើឲ្យសុខភាពអ្នកមិនរឹងមាំឡើយ ងាយកើតជំងឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែញ៉ាំអាហារពេលព្រឹក ទើបមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com