ជាតិ
អត្ថបទពាណិជ្ជកម្ម
សម្ពោធ​ផ្លូវការ​ហើយ​! ភោជនីយដ្ឋាន Haute and Coupe Coffee មាន​កាហ្វេ និង​ម្ហូបអាហារ​ស្តង់ដា​
16, Feb 2019 , 10:10 am        
រូបភាព
ដោយ:
​ភោជនីយដ្ឋាន Haute and Coupe Coffee ដែលមាន​ទីតាំង​លើផ្លូវ​ត្រសក់ផ្អែម ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ក្បែរ​ភ្លើងស្តុប​វិទ្យា​ល​យ័​បឹងកេងកង ត្រូវ​សម្ពោធ​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​១៥ ខែកុម្ភៈ​។ កម្មវិធី​នេះ​ក៏មាន​ការចូលរួម​ពី​សំណាក់​លោក លឹម ជឺ ប្រធាន​ក្រុមហ៊ុន មនោ​រម្យ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន Haute and Coupe Coffee បុគ្គលិក និង​អ្នកសារព័ត៌មាន​ជាច្រើន លើសពីនេះ​ក៏មាន​ការចូលរួម​សម្ដែង​ពី​សំណាក់​កំពូល​តារាចម្រៀង​មាស សុខ​សោភា ផងដែរ ដែល​ធ្វើ​កម្មវិធី​នេះ​កាន់​តែមាន​ភាពសប្បាយ​រីករាយ​ឡើង​។​

​ការបង្កើត Haute and Coupe Coffee គឺជា​គំនិត​ផ្តួចផ្តើមឡើង​ដោយមាន​ការចូលរួម​ពី​អ្នកជំនាញ​មកពី​បរទេស និង​កម្ពុជា​។ ជាមួយគ្នានេះ ម៉ាក​យីហោ​ថ្មី​នេះ គឺជា​មោទនភាព​របស់​កម្ពុជា ដែល​បាន​រចនា​ផ្នែក​ខាងក្នុង​ហាង​មាន​ភាពទាន់សម័យ និង​មាន​ផាសុកភាព ដើម្បី​ប្រកួតប្រជែង​ជាមួយ Franchise នានា​ដែល​កំពុង​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុងពេល​បច្ចុប្បន្ននេះ​។ Haute and Coupe Coffe គឺ​បាន​ធានា​ស្តង់ដារ​អន្តរជាតិ ខុសពី​ការ​ហ្វេ​ធម្មតា​។



លោក លោក លឹម ជឺ ប្រធាន​ក្រុមហ៊ុន មនោ​រម្យ និង​ជា​ម្ចាស់​ភោជនីយដ្ឋាន Haute and Coupe Coffee បាន​ថ្លែងថា ៖ «​ទោះបី​ជាមាន​អាជីវកម្ម​និមិត្តសញ្ញា (Franchise) កាហ្វេ​មាន​ចំនួន​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា យ៉ាង​ក្តី​ប៉ុន្តែ​យើង នៅតែ​ជឿជាក់ថា​ទីផ្សារ កាហ្វេ​ប្រេន (Brand) ព្រមទាំង​ម្ហូបអាហារ​បែប​ខ្មែរ និង​អឺរ៉ុប នៅតែមាន​ទីផ្សារ​ខ្ពស់​នាពេល​បច្ចុប្បន្ននេះ​»​។​
 លោក​បន្ថែមទៀត​ផងដែ​រថា​៖ «​ការបើក​ហាង​នេះ ដោយសារ​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា កំពុង​ពេញនិយម​ពី​សំណាក់ ស្រទាប់​មនុស្ស​គ្រប់​វ័យ​។ ដូច្នេះ ដើម្បី​ប្រកួតប្រជែង​គុណភាព​ចំណីអាហារ​នឹង​ភេសជ្ជៈ ព្រមទាំង​គុណភាព​ចំណីអាហារ​ផង​នោះ ក្នុងពេល​បច្ចុប្បន្ន​ហាង Haute and Coupe Coffe បាន​បន្ត​ប្តេជ្ញាចិត្ត​ពង្រឹងគុណភាព​ជា​លក្ខណៈ Franchise ផងដែរ​»​។​



គួររំលឹកថា Haute and Coupe Coffe មាន​បម្រើ​ម្ហូបអាហារ​ជាច្រើន​ប្រភេទ ទាំង​អាហារ​បែប​ខ្មែរ និង​បែប​អឺរ៉ុប ដើម្បី​បំពេញ​សេចក្តីត្រូវការ​របស់​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​បរទេស​ដែល​កំពុងតែ​អញ្ជើញ​មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា យ៉ាងច្រើន​កុះករ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​មិន​ឈប់ឈរ​ផងដែរ​។​



លើសពីនេះ Haute and Coupe Coffe គឺ​ផ្តោត​សំខាន់​ទៅលើ​គុណភាព​ចំណីអាហារ នឹង​ភេ​ស​ជ្ជះ​ជាមួយ​តម្លៃ​សមរម្យ សម្រាប់​ក្រុមគ្រួសារ និង​តម្រូវការ​សំរាប់​មនុស្ស​គ្រប់​វ័យ មិនតែប៉ុណ្ណោះ Haute and Coupe Coffe​បានរៀបចំ​បញ្ចុះតម្លៃ​ជូន​អតិថិជន​សម្រាប់​ថ្ងៃស្អែក ដែល​មក​ពិសារ​អាហារ និង​ការ​ហ្វេ​នៅ​ទីតាំង​ថ្មី​ខាងលើនេះ​។ យ៉ាងណាក៏ដោយ Haute and Coupe Coffe មាន​ជំហរ​ថា នឹង​ពង្រីក​សាខា​ឱ្យបាន​ច្រើន​បន្ថែមទៀត​នៅក្នុង​ប្រទេស​កម្ពុជា ទោះបីជា​ទីផ្សារ​កាហ្វេ កំពុង​រីកដុះដាល​ដូច​ផ្សិត​ក៏ដោយ​។​

​កាន់តែ​ពិសេស​ទៀត​នោះ សម្រាប់​ការបើក​ដំណើរ​នេះ Haute and Coupe Coffe ក៏មាន​ការបញ្ចុះ​តម្លៃរ​ហូត​ដល់​ទៅ ៥០ ភាគរយ ចាប់ពី​ថ្ងៃទី ១៥ ដល់ ២២ កុម្ភៈ ២០១៩៕

















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com