ជាតិ
អត្ថបទពាណិជ្ជកម្ម
រថយន្តសេរីថ្មី MITSUBISHI ALL NEW XPENDER 2019 ទាក់ទាញយ៉ាងខ្លាំងនាថ្ងៃសម្ពោធនៅផ្សារអ៊ីអន២
× កាលពីល្ងាចថ្ងៃទី ១៥ ខែ កុម្ភៈ កន្លងទៅនេះ ក្រុមហ៊ុន Mitsu (Cambodia) បានរៀបចំពីសម្ពោធនូវរថយន្តថ្មីរបស់ខ្លួន MITSUBISHI ALL NEW XPENDER 2019 នៅឯផ្សារទំនើប អ៊ីអនម៉លសែនសុខ។ កម្មវិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ Mitsu (Cambodia) លោក សម្បត្តិ សំប៊ុន តេតាណា អគ្គនាយកក្រុមហ៊ុន Mitsu (Cambodia ) បុគ្គលិក អ្នកសារព័ត៌មាន និងភ្ញៀវកិត្តិយសជាច្រើនកុះករ លើសពីនេះក៏មានការចូលរួមពីសំណាក់កំពូលតារាចម្រៀង កញ្ញ រ៉ាបី ដែលធ្វើឲ្យកម្មវិធីនេះកាន់តែមានភាពទាក់ទាញឡើង។
ថ្លែងក្នុងពិធីដ៏ឱឡារិកនេះ លោក សម្បត្តិ សំប៊ុន តេតាណា អគ្គនាយកក្រុមហ៊ុន Mitsu (Cambodia ) បានមានប្រសាសន៍ថា ៖ « MITSUBISHI ALL NEW XPENDER 2019 គឺជាប្រភេទរថយន្ត Small MPV ជាមួយនឹងការរចនានូវរូបរាងថ្មី បែប «Dynamic Shield» ដែលធ្វើអោយផ្នែកខាងមុខកាន់តែមានភាពស្រស់ស្អាត ស៊ីវិល័យ អមជាមួយក្រូមម៉េពីសងខាង និង ប៉ាណាខាងមុខ ផ្នត់គំនិតនៃការចនាផ្នែកខាងមុខមានលក្ខណៈល្អដាច់សម្រាប់ Mitsubishi ដែលផ្ដល់នូវទស្សនៈវិស័យទូលំទូលាយនិងវែងឆ្ងាយ និងជារចនាសម្រាប់សុវត្ថិភាពដល់អ្នកបើកបរនិងអ្នករួមដំណើរលើដងផ្លូវតែមួយ»។
ក្រលេកមើលផ្នែកខាងក្នុងនៃរថយន្ត ត្រូវបានរចនាឡើងបែបធំទូលាយដែលមានដល់ទៅ៧កៅអីដែលពោពេញទៅដោយផាសុកភាពដែលមើលទៅមានលក្ខណៈបែបរថយន្តទំនើប អមជាមួយម៉ស៊ីត្រជាក់ពីរជួរដែលមាននៅខាងមុខនិងក្រោយ។ ការបើកបរប្រកបដោយឧត្តមភាព និង បច្ចេកវិទ្យាទំនើប ទទួលយកនូវបទពិសោធន៍ថ្មីនៃការបើកបរដ៏អស្ចារ្យនិងលេចធ្លោជាមួយម៉ាស៊ីន MIVEC មានទំហំស៊ីឡាង ១.៥ ដែលបានទទួលការរចនាផ្នែកវិសកម្មដ៏ឥតខ្ចោះ។
កាន់តែពិសេសម៉ាស៊ីនប្រភេទនេះជួយសន្សំសំចៃប្រេង កាត់បន្ថយការបំពុលបរិស្ថាន និងសំលេងស្ងាត់ល្អ។ ប្រព័ន្ធហ្វ្រាំង ABS and EBD ដោយប្រព័ន្ធហ្វ្រាំងនេះមានប្រសិទ្ធភាពខ្ពស់នៅពេលជួបឧបសគ្គ និងជួយទប់ទំនឹងពេលផ្លូវកោង។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com