ជាតិ
អត្ថបទពាណិជ្ជកម្ម
Metfone នឹង​ប្រារព្ធ​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019 នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​
16, Feb 2019 , 4:44 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ Metfone Intelligent Connect (MIC) 2019  ដែល​ប្រព្រឹត្តទៅ ចំនួន​២​ថ្ងៃ នា​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភ្នំពេញ​។​

​ការវិវត្ត​នូវ​ផ្នែក​ឌីជីថល គឺជា​ចំនុច​ស្នូល​នៃ​កម្មវិធី​ទាំងមូល ដែល​អ្នកចូលរួម​នឹង​ទទួលបាន​នូវ​បទពិសោធ​ន៏​បច្ចេកវិទ្យា​ចុងក្រោយ លើ​ទូរ​សព្ទ​ដៃ​ចល័ត ផ្តោតទៅលើ​ការតភ្ជាប់​ដ៍​វៃឆ្លាត "Intelligent Connectivity" ហើយក៏​ជា​ឱកាស​បាន​ជូ​ប​នឹង​ស្តាប់​វាគ្មិន បកស្រាយ​ពី​ការវិវត្តន៍​នៃ​បច្ចេកវិទ្យា​នាពេលខាងមុខ​ទៀតផង​ដែរ​។​


 
​គួរ​រំលឹក​ផងដែរ​ថា រាជរដ្ឋាភិបាល​បាន​ចាប់​ដៃគូ​ជាមួយនឹង​សមាគម​បច្ចេកវិទ្យា​ដើម្បី​ជា​ចលនា​រៀបចំ​មូលដ្ឋាន​សំរាប់​ទីក្រុង​ឆ្លាត​។ Metfone ជា​ដៃគូរ​យុ​ទ្ឋ​សាស្ត្រ​នឹង​យូរអង្វែង​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។ ចាប់ពី​ឆ្នាំ​២០១៧ Metfone នឹង​រដ្ឋាភិបាល បាន​ចុះ​កិច្ចព្រមព្រៀង​ដោយ​នាំយក​នូវ​បច្ចេកវិទ្យា​ពត៌មាន សំរាប់​កិច្ចការ​របស់​រដ្ឋាភិបាល ដើម្បី​បំរើប្រជាជន​កម្ពុជា​នឹង​សហគ្រិន​អោយ​កាន់​តែមាន​ប្រសិទ្ធិភាព​។ 
 
Metfone ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​តែ​មូ​យ​គត់​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ ដែល​ត្រូវបាន​ជ្រើសរើស​អោយ​អនុវត្តន៍​គំរោង​ទូទាំងប្រទេស​។ ដើម្បី​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​អោយទាន់​សភាព​ការ វត្តមាន​របស់ MIC 2019 នឹង​ផ្តល់នូវ​ស្លាក​សញ្ញា​ថ្មី​មូ​យ​ដែល​បង្ហាញ​ប្រជាជន​កម្ពុជា នូវ​អ្វីដែល​នឹង​ផ្លាស់ប្តូរ ទីក្រុង​របស់​ពូកគេ​នា​អនាគត​។​
 
​អ្នករៀបចំ MIC 2019 បាន​បន្ថែមទៀតថា​ពូកគេ​នឹង​បង្ហាញ​នូវ​បច្ចេកវិទ្យា​ចុងក្រោយ​ដែល​
​វិ​វត្ត​នៅក្នុង​ទូរ​សព្ទ​ដៃ​ដោយ​ផ្តោតទៅលើ​ការតភ្ជាប់​ដ៍​វៃឆ្លាត "Intelligent Connectivity នឹង​ទំរង់​វៃឆ្លាត AI នឹង​ទិន្នន័យ​ពី​ឧបករណ៍ IoT ជាច្រើន​ប្រភេទ​។ 
 
​អ្នក​ចូល​រូ​ម អាច​ចុះឈ្មោះ​ឥឡូវនេះ​តាមរយៈ​គេហទំព័រ mic.metfone.com.kh  ដើម្បី​ចូលរួម​ពិធី​បង្ហាញ​បច្ចេកវិទ្យា​ដ៍​អស្ចារ្យ​នេះ​។​
 
​អ្វីដែល​សំខាន់​ជាងនេះទៀត​ក្នុង សិក្ខាសាលា​នេះ​គឺមាន​វត្តមាន​របស់​ថ្នាក់ដឹកនាំ​ចូលរួម​ដូចជា Google, Ericsson, Huawei នឹង​បង្ហាញ​ពី​កម្មវិធី​សំខាន់ៗ​នៃ Internet of Things (IoT), Mobile Connect នឹង Future Networks​។ 
 
​អ្នកចូលរួម​ទស្សនា នឹង​អាច​ឃើញ នៃ​ផលប៉ះពាល​បច្ចេកវិទ្យា​ទាំងនេះ ទៅលើ​ទិដ្ឋភាព​រស់នៅ​ជាប្រចាំ​របស់​ពូកគេ រួមបញ្ចូល​ទាំង​សេវាសាធារណៈ ក្រសួង នឹង​ការថែរក្សា​បរិស្ថាន Web នឹង ភាពស្មុគស្មាញ​នៃ​ទំនាក់ទំនង "Cloud Connectivity"​។​
 
​តាំងពី​ចាប់ផ្តើម​កម្មវិធី​រហូត​ដល់​ចប់ MIC 2019 សូម​សន្យាថា​ព្រឹ​ត្ត​ការណ៍​នេះ​មិនមែន​សំរាប់តែ​ក្រុម​អ្នក​ចូលចិត្ត​ប​ចេ្ច​ក​វិទ្យា​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​តំរូវ​សំរាប់​អ្នកទស្សនា​គ្រប់​ស្រទាប់​ទាំងអស់​។ "Intelligent City" គឺជា​សេចក្តីប្រកាស​របស់ Metfone ដែលជា​និច្ចកាល ក្រុមហ៊ុន​ជា​ដៃគូរ​សហការ​ដ៍​ល្អ​របស់​ប្រទេស​កម្ពុជា ឆ្ពោះទៅកាន់​អនាគត​កាន់តែ​ប្រសើរ​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com