កីឡាជាតិ
ជាតិ
AFF U22 បើកឆាកពូល A នៅថ្ងៃនេះ វៀតណាម ប៉ះហ្វីលីពីន ថៃជួបទីម័រខាងកើត កីឡាករទីម័រខាងកើតហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិ។ រូបថត FFC
× ព្រឹត្តិការណ៍ប្រកួតពានរង្វាន់យុវជនអាយុក្រោម២២ឆ្នាំប្រចាំតំបន់អាស៊ាន AFF U22 Championship បើកឆាកពូល A នាថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ នេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
នាវេលាម៉ោង៣ និង៣០នាទី វៀតណាម ត្រូវតទល់ជាមួយហ្វីលីពីន មុនពេលថៃ ប៉ះ ទីម័រខាងកើត នាវេលាម៉ោង៦ និង៣០នាទី។
កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះស្ថិតនៅក្នុងពូល B ដោយត្រូវស្វាគមន៍ម៉ាឡេស៊ី នាល្ងាចថ្ងៃចន្ទ បន្ទាប់ពីជំនួបរវាងមីយ៉ាន់ម៉ា និងឥណ្ឌូណេស៊ី៕
© រក្សាសិទ្ធិដោយ thmeythmey.com