ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនតូតាល់ប្រកាស បេក្ខភាព១០នាក់ចុងក្រោយនៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ
17, Feb 2019 ,
4:22 pm
រូបភាព
×
ដោយ:
កាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅនេះ កម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ២០១៨-២០១៩ ដែលរៀបចំឡើងដោយក្រុមហ៊ុនតូតាល់នោះ ពេលនេះបានជ្រើសរើសបានបេក្ខភាព ចំនួន ១០ រូប បន្ទាប់ពីដំណើរសម្រិតសម្រាំងបេក្ខភាព ៩២ បេក្ខភាព តាមរយៈការដាក់ពាក្យ និងដំណាក់កាល “ចែករំលែកដើម្បីទទួលបានការចូលចិត្ត” (“Share for Likes”) មុនពេលឈានដល់ដំណើរ ការពិនិត្យមើលដោយ អ្នកជំនាញធុរកិច្ចសង្គម។
បេក្ខភាពចំនួន ១០រូបខាងក្រោមនេះ បាន ជាប់ឈ្មោះនៅក្នុងការជ្រើសរើសចុងក្រោយ ៖
- Leny KEO៖ Clean City
- Linda EANG៖ Life Group
- Mithona CHUOP៖ V-LIFT
- Pauvrachana PHAUK៖ CamMhealth
- Seavpor TENG៖ Homex Kh
- Song Ravuth៖ Modern Agriculture
- Sovannthorn SORN៖ Vectorkh.com
- Sreysrors CHEA៖ KON CHHLAT Baby Porridge
- Sovann SRUN៖ Tesdopi តេស្ត ១២
- Vantara LONG៖ TreeWB, Social-Ecommerce
បេក្ខភាពទាំង ១០ ដែលបានជ្រើសើសនោះ ក៏ត្រូវធ្វើនូវបទបង្ហាញរបស់ខ្លួន នៅថ្ងៃ ១៦ ខែកុម្ភៈនេះ ផងដែរ ក្រោមការការបង្ហាត់បង្រៀន និងការវាយតម្លៃយ៉ាងសុក្រិត ពីក្រុមប្រឹក្សាវាយតម្លៃក្នុងស្រុក ដែលមានសមាសភាគដូច ខាងក្រោម៖
- លោក Asif IQBAL នាយកគ្រប់គ្រង ក្រុមហ៊ុនតូតាល់
- លោក Bernardo ESEO ជា VP Corporate Affairs ក្រុមហ៊ុនតូតាល់
- Sopheak KEM ជា VP Commercial and Specialties ក្រុមហ៊ុនតូតាល់
- Chantra BE, Barcamp, Tech & Startup Community Builder
- លោក Chansamrach LIM, នាយកគ្រប់គ្រង Cambodian Investment Club
- Kounila KEO, នាយកគ្រប់គ្រង Redhill Asia,
- លោក Somethearith DIN សហស្ថាបនិកសណ្ឋាគារ Frangipani និងប្រធានសមាគមសណ្ឋាគារ
- លោក Stephen Peterson ទីប្រឹក្សាជាន់ខ្ពស់ និងអ្នកសម្របសម្រួលកម្មវិធីសម្រាប់សហគ្រិនភាព និងនវានុវត្តន៍ សាកលវិទ្យាល័យជាតិគ្រប់គ្រង
- Penhleak “Pinkie” CHAN, អ្នកគ្រប់គ្រងពាណិជ្ជកម្ម និងសហគមន៍ ក្រុមហ៊ុន Raintree
គួររំលឹកថា កម្មវិធីប្រគល់ពានប្រព្រឹត្តទៅនៅថ្ងៃទី01 ខែមីនា ឆ្នាំ2019 ដោយក្រុមប្រឹក្សាវាយតម្លៃ នឹងប្រកាសអ្នកទទួលបានជ័យលាភីចំនួនបីរូប ដែលជាអ្នកឈ្នះនៅក្នុងកម្មវិធីប្រកួត Startupper ប្រចាំឆ្នាំ2018-2019 របស់ក្រុមហ៊ុនតូតាល់នៅក្នុងប្រទេសកម្ពុជា។
សហគ្រិនវ័យក្មេងទាំងបីរូបនេះ នឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុដែលមានចំនួនទឹកប្រាក់រហូតដល់ ១៥០០០ ដុល្លារ (រង្វាន់ទីមួយ) ការគាំទ្រផ្ទាល់ខ្លួន និងការបង្ហាត់បង្រៀនពីក្រុមហ៊ុនតូតាល់ និងយុទ្ធនាការទំនាក់ទំនងដើម្បីធ្វើ ការផ្សព្វផ្សាយគម្រោងរបស់ពួកគេថែមទៀតផង។ កម្មវិធីរបស់យើង ក៏នឹងមានពានរង្វាន់សហគ្រិនស្ត្រីឆ្នើម សម្រាប់ម្ចាស់ជ័យលាភីម្នាក់ក្នុងចំណោមបីនាក់ដើម្បីជាការជួយគាំទ្រដល់គម្រោងរបស់នាងផងដែរ។ ពានរង្វាន់នឹងប្រគល់ជូន នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ផ្លូវការរបស់យើង។
លោក Asif IQBAL នាយកគ្រប់គ្រង ក្រុមហ៊ុនតូតាល់ បានមានប្រសាសន៍ថា៖ «កម្មវិធី Startupper ប្រចាំឆ្នាំ2018-2019 របស់ Total Challenge ត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នា នៅក្នុងប្រទេសចំនួន 55 ដែលប្រទេសចំនួន 37 ក្នុងចំណោមនោះគឺស្ថិតនៅក្នុងទ្វីបអាហ្វ្រិក 11 ប្រទេស នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចកនិងមជ្ឈិមបូព៌ា និង 4 ប្រទេសនៅទ្វីបអាមេរិក និង 3 ប្រទេសនៅទ្វីបអឺរ៉ុប ដែលប្រារព្ធឡើងដើម្បីបញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុនតូតាល់ចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចនៅតាមបណ្ដាប្រទេសម្ចាស់ផ្ទះដែលយើងធ្វើអាជីវកម្មនៅទូទាំងពិភពលោក តាមរយៈការជួយសហគ្រិនវ័យក្មេងដែលមានគំនិតច្នៃប្រឌិតខ្ពស់ឱ្យសម្រេចគម្រោងរបស់ខ្លួនដោយភាពជោគជ័យ មានន័យថាកម្មវិធី Challenge ជួយពង្រឹងធនធានមនុស្សដែលជាសរសៃឈាមនៅក្នុងសង្គមរបស់ប្រទេសម្ចាស់ផ្ទះ ដែលយើងធ្វើអាជីវកម្ម»។
បញ្ជីឈ្មោះពេញលេញរបស់បេក្ខភាពជាប់ឈ្មោះ និងវិធានអំពីការប្រកួតមានផ្សព្វផ្សាយនៅលើទំព័រ facebook ផ្លូវការរបស់យើង (
facebook.com/totalcambodge
)៕
(អត្ថបទពាណិជ្ជកម្ម)
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
5 ថ្ងៃ
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
2 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
3 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
4 ថ្ងៃ
ប្រធានសហគមន៍ទេសចរណ៍កំពង់ភ្លុក ស្នើអាជ្ញាធរស្ដារព្រែកឱ្យបានជ្រៅ ដើម្បីទាក់ទាញភ្ញៀវថែមទ ...
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម