ជាតិ
២៥ខេត្ត/រាជធានី
នយោបាយជាតិ
ខេត្តរតនគិរី មានអភិបាលខេត្តចំនួន៨រូប បើគិតចាប់ពីឆ្នាំ១៩៧៩ មក រូបភាពបានពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តរតនគិរី
× រយៈពេល៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ ខេត្តរតនគិរី ដែលស្ថិតនៅភាគឦសានមានអភិបាលខេត្តចំនួន៨រូប។ លោក ថន សាវុន ជាអភិបាលខេត្តនៅភាគឦសានមួយនេះចាប់ពីឆ្នាំ២០១៤ មក។
ក្នុងចំណោមឥស្សរជនដែលធ្លាប់ដឹកនាំខេត្តរតនគិរី លោក ខាំ ខឿន បានកាន់តំណែងពីរលើកគឺនៅឆ្នាំ១៩៨៨-១៩៩២ និងឆ្នាំ១៩៩៨-២០០៥។ អតីតអភិបាលខេត្តផ្សេងទៀតរួមមាន លោក ប៊ូ ជូង ពីឆ្នាំ១៩៧៩ ដល់១៩៨៨ លោកស្រី ឡាក់ អូន ពីឆ្នាំ១៩៩២ ដល់ឆ្នាំ១៩៩៣ លោក ខាំ ឡែន ពីឆ្នាំ១៩៩៣ដល់១៩៩៥ លោក កែប ជុតិមាពីឆ្នាំ១៩៩៥ ដល់ ១៩៩៨ លោក មួង ប៉យ ពីឆ្នាំ២០០៥ ដល់២០០៩ និង លោក ប៉ាវ ហមផាន ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៤។
ក្រៅពីអតីតអភិបាលខេត្តដែលកាន់តំណែងក្រោយរបបខ្មែរក្រហម ហ្វេសប៊ុករដ្ឋបាលខេត្ត មិនបានបង្ហាញអតីតអភិបាលដែលកាន់តំណែងជាបន្តបន្ទាប់ បើគិតចាប់ពីការបង្កើតខេត្តផ្លូវការនោះឡើយ។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តរតនគិរី នៅថ្ងៃអាទិត្យនេះ បានរៀបចំពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតខេត្ត ដែលបានផ្តាច់ចេញពីខេត្តស្ទឹងត្រែងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ១៩៥៩ ។ ពិធីរំលឹកខួប៦០ឆ្នាំនៃការបង្កើតខេត្តនេះ ប្រារព្ធធ្វើឡើងនៅរង្វង់មូលទីប្រជុំជនក្រុងបានលុង ៕
© រក្សាសិទ្ធិដោយ thmeythmey.com