ជាតិ
សេដ្ឋកិច្ច
វៀតណាមគ្រោងបោះទុនជាង៦០ម៉ឺនដុល្លារ វិនិយោគលើរោងចក្រកែច្នៃខ្សែភ្លើងនៅកម្ពុជា
× ក្រុមហ៊ុនវៀតណាម CAPYUREAL IMPORT & EXPORT CO.,LTD. គ្រោងនឹងបង្កើតរោងចក្រកែច្នៃខ្សែភ្លើងគ្រប់ប្រភេទសម្រាប់នាំចេញ ដែលមានទំហំទឹកប្រាក់ ៦៧៨.០០០ដុល្លារអាមេរិក និងទុនចុះបញ្ជី ៥០០.០០០ដុល្លារអាមេរិក ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទីភ្នាក់ងារព័ត៌មានជាតិ AKP។
គម្រោងវិនិយោគនេះស្ថិតនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្ទៃដីចំនួន ៣ហិកតា។ លោក យន្ត មីន ជំរុញឲ្យអ្នកវិនិយោគដែលចង់មករកស៊ីនៅខេត្តព្រះសីហនុ ត្រូវសិក្សាពីផលប៉ះពាល់បរិស្ថាន និងសង្គមជាមុនសិន ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋាន។
គួររំម្លឹកថា នាពេលកន្លងមកក៏មានក្រុមហ៊ុនវៀតណាមចង់មកវិនិយោគរោងចក្រផលិតដែកនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុផងដែរ៕
Tag:
យន្ត មីន
វៀតណាម
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com