សិល្បៈអន្តរជាតិ
អន្តរជាតិ
​អ្នក​សំដែង​សៀក Shin Lim ឈ្នះ​ពាន​ទេពកោសល្យ​ពិភពលោក The Champions
19, Feb 2019 , 11:19 am        
រូបភាព
ដោយ: រួបរួម
​លោក Shin Lim អ្នក​សំដែង​សៀក​កាណាដា​-​អាមេរិក បាន​ក្លាយជា​ម្ចាស់​ពាន​នៃ​កម្មវិធី​ប្រកួតប្រជែង​ទេពកោសល្យ​ពិភពលោក The Champions ដែលជា​ត្រូវ​បានរៀបចំ​ជា​លើកដំបូង​ដោយ​ក្រុមការងារ America’s Got Talent​។ ក្នុងចំណោម​បេក្ខជន​១២​នាក់​/​ក្រុម​ចុងក្រោយ Shin Lim ទទួលបាន​សំឡេងគាំទ្រ​លើស​កុមារី​អាមេរិក​វ័យ​១៤​ឆ្នាំ Darci Lynne Farmer ដែលមាន​ទេពកោសល្យ​សំដែង​ជាមួយ និង​បញ្ចូល​សំឡេង​ឲ្យ​តុក្កតា​។​


 
 
Shin Lim ជា​ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៨ ទទួលបាន​សំឡេងគាំទ្រ​ជាងគេ នៅ​សប្តាហ៍​ទី​៥ ក្នុង​ព្រឹត្តិការណ៍ America’s Got Talent: The Champions ខណៈ Darci Lynne Farmer ដែលជា​ម្ចាស់​ពាន America’s Got Talent ឆ្នាំ​២០១៧ ទទួលបាន Wild Card ពី​គណៈកម្មការ​វិនិច្ឆ័យ​។​
 
​អ្នក​ទាំងពីរ​ស្ថិតក្នុង​ចំណោម​បេក្ខជន​១២​នាក់​/​ក្រុម ដែល​បាន​ឈានដល់​វគ្គ​ផ្តាច់ព្រ័ត្រ កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ហើយ​លទ្ធផល​ត្រូវបាន​ប្រកាស​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​។ សូមបញ្ជាក់ថា សម្រាប់​រដូវ​កាល​ដំបូង​ដែល​រៀបចំ​ដោយ​ទូរទស្សន៍ NBC របស់​អាមេរិក បេក្ខជន​ចំនួន​៥០​រូប​/​ក្រុម បាន​ចូលរួម​ប្រកួតប្រជែង ដែល​អ្នក​ទាំងនោះ​សុទ្ធតែ​ម្ចាស់​ពាន និង​អ្នក​ដែល​ជោគជ័យ​ក្នុង​កម្មវិធី Got Talent ពី​អង់គ្លេស អាមេរិក បែលហ្ស៊ិក ស្លូ​វ៉ា​គី ដា​ណឺ​ម៉ាក អូស្ត្រាលី បារាំង អេ​ស្ប៉ា​ញ ហូ​ឡង់ អ៊ីតាលី អាហ្វ្រិក​ខាងត្បូង អ៊ុយ​ក្រែ​ន អាល្លឺម៉ង់ និង​រុស្ស៊ី​។​
 
​ទស្សនា​ការសំដែង​ទេពកោសល្យ​ចុងក្រោយ​របស់ Shin Lim៖
 
 
​ទស្សនា​ទេពកោសល្យ​សំដែង​របស់ Darcy៖
 

Tag:
 The Champions
© រក្សាសិទ្ធិដោយ thmeythmey.com