កីឡាជាតិ
ជាតិ
AFF U22៖ ហ្វីលីពីន​ប៉ះ​ថៃ មុន​វៀតណាម​ជួប​ទី​ម័​រ​ខាងកើត ក្នុង​ពូ​ល A
19, Feb 2019 , 11:38 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​បាល់ទាត់​យុវជន​ជម្រើសជាតិ​អាយុ​ក្រោម​២២​ឆ្នាំ​ហ្វីលីពីន នឹងត្រូវ​តទល់​ជាមួយ​ថៃ មុន​ការជួបគ្នា​រវាង​វៀតណាម​និង​ទី​ម័​រ​ខាងកើត​សម្រាប់​ការប្រកួត​ជើង​ទី​២ ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF U22 Championship នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​


 
​ជំនួប​រវាង​ហ្វីលីពីន ជាមួយ​ថៃ នឹងត្រូវ​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០​នាទី​រសៀល ខណៈ​វៀតណាម និង​ទី​ម័​រ​ខាងកើត​នឹង​ចាប់ផ្តើម​ការប្រកួត​នៅ​ម៉ោង ៦:៣០​នាទី​ល្ងាច​។​
 
​កាលពី​ប្រកួត​បើ​ឆាក​នៃ​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល A នេះ U-22 វៀតណាម និង​ថៃ សុទ្ធតែ​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​រួចមកហើយ​។ វៀតណាម ឈរលើ​កំពូល​តារាង​បណ្តោះអាសន្ន ក្រោយ​ឈ្នះ​ហ្វីលីពីន ២-១ រីឯ​ថៃ​ដែល​ឈ្នះ​ទី​ម័​រ​ខាងកើត ១-០ ស្ថិតនៅ​លេខ​រៀង​ទី​ពីរ​។​
 
​ហ្វីលីពីន និង ទី​ម័​រ​ខាងកើត​ដែល​បរាជ័យ​ដូចគ្នា​នៅ​ប្រកួត​ដំបូង ត្រូវធ្វើ​យ៉ាង​យកឈ្នះ ឬក៏​ស្មើ​ជាដាច់ខាត​សម្រាប់​ជំនួប​ទី​២​នេះ បើ​មិន​ដូច្នោះ​ទេ​ក្រុម​ទាំងពី​នឹងត្រូវ​អស់​ឱកាស​ដើម្បី​ឈានទៅ​វគ្គ​បន្ត​។​
 
​ជំនួប​ចុងក្រោយ​ពូ​ល A នេះ នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ក្នុងនោះ​វៀតណាម ត្រូវ​តទល់​នឹង​ថៃ ហើយ​ហ្វីលីពីន​ត្រូវ​ប្រជែង​ជាមួយ ទី​ម័​រ​ខាងកើត​៕
 

Tag:
 បាល់ទាត់​
  AFF U22
© រក្សាសិទ្ធិដោយ thmeythmey.com