ជាតិ
ក្បួន​ហែ​អ្នកតាចិន នៅក្នុង​រាជធានី​ភ្នំពេញ
19, Feb 2019 , 12:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្បួន​ហែ​អ្នកតាចិន ដែលជា​ប្រពៃណី​ទំនៀមទម្លាប់​អ្នក​ជាប់សែស្រឡាយ​ចិន កំពុង​គគ្រឹកគគ្រេង​នៅតាម​ដងផ្លូវ​នៃ​រាជធានី​ភ្នំពេញ​។ ពិធីហែអ្នកតា​ចិន​នេះ គឺ​រៀបចំឡើង​ក្រោយ​ពិធី​ចូលឆ្នាំ​ចិន​ជា​រៀងរាល់ឆ្នាំ​។


 
​ការសម្ដែង​នៅក្នុង​ពិធីហែអ្នកតា​ចិន​នេះ មាន​ភាព​ព្រឺព្រួច តាមរយៈ​ឬ​ទ្ធិ​អំណាច​របស់​អ្នកតាចិន​ទាំងនោះ ដូចជា​ការយក​វត្ថុ​ចុង​ស្រួច​ចាក់​មុខ ផ្ពា​ល់ អណ្ដាត ឬ​យក​កាំបិត​អាល​ដៃ ហើយ​ហូរឈាម​ស្រោច​ខ្លួន​ជាដើម​។ បើតាម​ជំនឿ​របស់​ជនជាតិ​ចិន និង​សែស្រឡាយ​ចិន​នៅ​កម្ពុជា ពួកគេ​ជឿ​ឬ​ទ្ធិ​អំណាច​របស់​អ្នកតាចិន​ទាំងនោះ ដែល​មក​បណ្ដេញ​ឧបទ្រពចង្រៃ ហើយ​ផ្ដល់​សេចក្តីសុខ​ចម្រើន​ដល់​ពួកគេ ពោលគឺ​អ្នកខ្លះ​ទិញ ឬ​ជាវ ក្រដាស ឬ​យ័ន្ត ដែលមាន​លោហិត​ចេញពី​ខ្លួន​អ្នកតា​ទាំងនេះ យកទៅ​បិត​នៅតាម​ផ្ទះ ឬ​ដាក់​តាម​ខ្លួន​ទៀតផង​។​
 
​ខាងក្រោម​នេះ គឺជា​រូបភាព​ហែ​អ្នកតាចិន នៅ​តំបន់​ផ្សារ​អូ​ឬ​ស្សី​៖
 
























Tag:
 ​អ្នកតាចិន
© រក្សាសិទ្ធិដោយ thmeythmey.com