ជាតិ
សេដ្ឋកិច្ច
ជប៉ុន ផ្ដល់​ជំនួយឥតសំណង ៤៣​លាន​ដុល្លារ ដល់​កម្ពុជា​
20, Feb 2019 , 7:59 am        
រូបភាព
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុន និងលោក ប្រាក់ សុខុន នាពិធីចុះហត្ថលេខាផ្តល់អាហារូបករណ៍។
លោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា ឯកអគ្គទូតជប៉ុន និងលោក ប្រាក់ សុខុន នាពិធីចុះហត្ថលេខាផ្តល់អាហារូបករណ៍។
​រដ្ឋាភិបាល​ជប៉ុន បន្ដ​ផ្ដល់​ឥណទាន​សម្បទាន និង​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ ៤៣​លាន​ដុល្លារ ដល់​កម្ពុជា ដើម្បី​បន្ត​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​បន្ថែមទៀត​។ នេះ​បើតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ​។



​រដ្ឋាភិបាល​ជប៉ុន​បន្ត​គាំទ្រ​គម្រោង​ចំនួន​ពីរ ដោយ​ក្នុងនោះ​រួមមាន​គម្រោង​កែលម្អ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​ខាងលិច​បឹង​ទន្លេសាប ជំហាន​ទី​២ ដែលមាន​ទឹកប្រាក់​សរុប​៣,៥៩៩ លាន​យ៉េន (​ប្រមាណ​៣១.៥៦​លាន​ដុល្លារ​អាមេរិក​) និង គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់ប្តូរ​ទិន្នន័យ​អគ្គិសនី នៅ​កំពង់ផែ ដើម្បី​ការធ្វើ​ទំនើបកម្ម​កំពង់ផែ ក្នុង​ទំហំ​ទឹកប្រាក់​សរុប ១,៣៤០ លាន​យ៉េន (​ប្រមាណ ១១.៨​លាន​ដុល្លារ​អាមេរិក​)​។ 
 
​ក្រសួងការបរទេស បាន​បញ្ជាក់ថា លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ និង​លោក ហូ​រី​ណូ​អ៊ូ​ជិ ហ៊ី​ដេ​ហ៊ី​សា (HORINOUCHI Hidehisa) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹងត្រូវ​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ នា​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៩៕ 

Tag:
 ជប៉ុន​
  កម្ពុជា​
  ប្រាក់ សុខុន​
  HORINOUCHI Hidehisa
© រក្សាសិទ្ធិដោយ thmeythmey.com