ជាតិ
ជប៉ុន​កែ​ច្បាប់​ថ្មី ដែល​អនុញ្ញាត​ឲ្យ​ពលករ​កម្ពុជា ទទួលបាន​ទិដ្ឋាការ​ការ​ងារ​
20, Feb 2019 , 8:59 am        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការងារ
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងការងារ
​ភ្នំពេញ​៖ ជប៉ុន​កែសម្រួល​ច្បាប់​ថ្មី ដែល​អនុញ្ញាត​ឲ្យ​ពលករ​អាចដាក់​ពាក្យ​ទទួលបាន ទិដ្ឋាការ​ការ​ងារ​(Working Visa) ខណៈដែល​ពីមុន​ពលក​រ​ទទួលបាន​ត្រឹមតែ​ជា​កម្មសិក្សាការី​ប៉ុណ្ណោះ​។ ប្រព័ន្ធ​ថ្មី​នេះ នឹង​ផ្ដល់ឱកាស​ដល់​ពលករ​កម្រិត​ជំនាញ និង​បច្ចេកទេស​អាច​ចូលទៅ​បំពេញ​តាម​តម្រូវការ នៃ​កង្វះខាត​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ជប៉ុន​បន្ថែមទៀត​។ នេះ​បើតាម​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក Hidehisa Horinouchi ដែល​ប្រាប់​ព័ត៌មាន​នេះ​ទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

 
​សម្រាប់​កម្ពុជា​វិញ គឺ​បាន​តៀម​ខ្លួន​ជាស្រេច​ក្នុងការ​ពង្រឹង​កិច្ច​សហ​ប្រតិ​ប​តិ្ត​កា​រលើ​វិស័យ​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក្នុងការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ថ្មី ដើម្បី​ទទួលយក​ពលករ​ពី​ប្រទេស​នានា ទៅធ្វើ​ការ​នៅ​ជប៉ុន​នា​ខែមេសា ឆ្នាំ​២០១៩​នេះ​។ ហើយ​វា​ក៏​ជា​ឱកាស​ដ៏​ល្អ ដែល​ប្រទេស​ទាំងពីរ​នឹង​ទទួលបាន​នូវ​ផលប្រយោជន៍​ទៅវិញទៅមក ពោលគឺ​ខាង​ជប៉ុន​នឹង​ទទួលបាន​នូវ​កម្លាំង​ពលករ​ពី​កម្ពុជា ទៅ​បំពេញ​នូវ​តម្រូវការ​ក្នុង​វិស័យ​ជាច្រើន ហើយ​កម្ពុជា​នឹងមាន​លទ្ធភាព​ផ្តល់ឱកាស​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើសរើស​នូវ​ការងារ​តាម​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ​។ មិន​ត្រឹមតែ​ទទួលបាន​ការងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់ រួម​ទទួលបាន​ចំណេះដឹង​និង​វិជ្ជាជីវៈ ដែលជា​ការចូលរួម​ក្នុងការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ិត សំហេង​។​
 
​បើតាម​ការគ្រោងទុករ​ដ្ឋ​មន្ត្រី​ក្រសួង​ការងារ​កម្ពុជា នឹង​ទៅ​ចុះហត្ថលេខា អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ចសហប្រតិបត្តិការ (MOC) នៅ​ទីក្រុង​តូ​ក្យូ  នៅ​ចុងខែ​មីនា ឆ្នាំ​២០១៩​។ នេះ​បើតាម​ក្រសួង​ការងារ​៕ 
 

Tag:
 ទិដ្ឋាការ​ការងារ​
  ពលករ​
© រក្សាសិទ្ធិដោយ thmeythmey.com